បច្ចេកវិទ្យា
សប្តាហ៍ក្រោយ iPhone 15 នឹងបញ្ចេញជាផ្លូវការ ហើយលេចឮថាមានការកែខៃពិសេសជាងមុន
ទោះបីជាមិនទាន់មានព័ត៌មានលម្អិត និងជាក់លាក់សម្រាប់ត្រកូល iPhone ម៉ូឌែល iPhone 15/iPhone 15 Pro តែស្មាតហ្វូនម៉ូឌែលថ្មីរបស់ក្រុមហ៊ុនល្បីមួយនេះ ធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំយ៉ាងអន្ទះសារ និងរំពឹងថា ៤ម៉ូឌែលថ្មីនេះ នឹងពិសេសជាងមុន។

តាមដំណឹងលេចឮមកថា iPhone 15, iPhone 15 Plus, iPhone 15 Pro និង 15 Pro Max ដែលគ្រោងនឹង បញ្ចេញនៅថ្ងៃទី១២ ខែកញ្ញា នឹងនាំយកនូវភាពទាក់ទាញថ្មី ជាមួយថ្មធំជាងមុន រន្ធសាក USB-C; បន្ទះឈីប A17 Bionic ខ្នាត 3nm; និងបំពាក់បច្ចេកវិទ្យា periscope Lens សម្រាប់ម៉ូឌែល 15 Pro និង 15 Pro Max។

បើនិយាយពីទំហំម៉ូឌែលទាំង៤ របស់ iPhone 15 មិនខុសគ្នាពី iPhone 14 ម៉ូឌែលជំនាន់មុននោះទេ គឺ iPhone 15 និង 15 Pro រក្សាទំហំ 6.1 អ៉ីងដដែល និង iPhone 15 Plus និង 15 Pro Max មានទំហំ 6.7 អ៉ីង។ ក្រៅពីនេះ ក្រុមហ៊ុននឹងបញ្ចូលលក្ខណៈពិសេសល្អបំផុតសម្រាប់ម៉ូឌែល iPhone 15 Pro ផងដែរ ប៉ុន្តែទាញយកតម្លៃខ្ពស់ជាងមុន។

មកទល់ពេលនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានបញ្ចេញដំណឹងពីម៉ូឌែលជំនាន់ថ្មីរបស់ត្រកូល iPhone ជាបន្តបន្ទាប់។ បើយោងតាមប្រភព macrumors បង្ហើបថា ម៉ូឌែលថ្មីនេះនឹងប្រើរន្ធសាក ឬរន្ធផ្ទេរទិន្នន័យថ្មី USB-C នៅលើ iPhone 15 ទាំង៤ម៉ូឌែល ដែលជំនួសឱ្យរន្ធ Lightning ចាស់ ដែល Apple ធ្លាប់បំពាក់លើ iPhone 5 មានអាយុកាល ១១ឆ្នាំ មកហើយ។
រីឯថ្ងាសឆកថ្មី Dynamic Island ដែលធ្លាប់តែមានលើម៉ូឌែល iPhone 14 Pro នោះ Apple នឹងសម្រេចចិត្តបំពាក់លើម៉ូឌែលធម្មតា iPhone 15 និង 15 Plus ផងដែរ ពោលមានន័យថាថ្ងាសឆក ដែលធ្លាប់តែបំពាក់លើម៉ូឌែលតម្លៃថ្លៃរបស់ iPhone គឺ iPhone 14/iPhone 14 Pro Max នឹងត្រូវផ្តល់ជូនសម្រាប់ iPhone 15 ទាំង៤ម៉ូឌែលនេះតែម្តង។

ក្នុងដំណឹងលេចធ្លាយទាំងនោះ ក៏បញ្ជាក់ដែរថា ម៉ូឌែល Pro នឹងភ្ជាប់មកជាមួយស៊ុមព័ទ្ធតួខ្លួនថ្មី ជាសារធាតុទីតានីញ៉ូម ជំនួសឱ្យស៊ុមចាស់ដែលជាដែកអ៊ីណុក ម៉្លោះហើយស៊ុមថ្មីនេះ នឹងរឹងមាំជាងមុន ស្រាលជាងមុន តែតម្លៃក៏ថ្លៃជាងមុនផងដែរ។ ឯគែមអេក្រង់លើកនេះ នឹងមានការផ្លាស់ប្តូរការរចនាបន្តិចបន្តួច ជាមួយនឹងគែមឧបករណ៍កោងបន្ថែមទៀត ហើយ iPhone 15 Pro Max រំពឹងថា នឹងមានបំពាក់បច្ចេកវិទ្យា periscope Lens ដើម្បីពង្រឹងសមត្ថភាពពង្រីកការថត ពោលគឺអាច Zoom x5 – x6 លើសកម្រិតពង្រីកម៉ូឌែលមុនៗ ដែលធ្លាប់មានត្រឹមតែ Zoom x3 ៕

ប្រែសម្រួល៖ សុធា
ប្រភព៖ macrumors
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


