បច្ចេកវិទ្យា
ទូរស័ព្ទតម្លៃកប់ៗក្រុមហ៊ុនធំ២ បន្តធ្លាក់ថ្លៃ ខណៈស៊េរីថ្មីត្រៀមបង្ហាញខ្លួន និងមួយទៀតទើបចេញ
ក្នុងចំណោមទូរស័ព្ទតម្លៃកប់ៗរបស់ក្រុមហ៊ុនម៉ាកធំៗនៅកម្ពុជា រួមមាន s23 Ultra របស់ក្រុមហ៊ុន Samsung; iPhone 14 Pro Max របស់ក្រុមហ៊ុន iPhone; Oppo find X របស់ក្រុមហ៊ុន Oppo និងទូរស័ព្ទកម្រិតខ្ពស់ របស់ក្រុមហ៊ុនទូរស័ព្ទដទៃផ្សេងទៀត កំពុងទម្លាក់តម្លៃរបស់ខ្លួនជាបន្តបន្ទាប់នៅតាមហាងទូរស័ព្ទនីមួយៗ។
ក្នុងចំណោមទូរស័ព្ទតម្លៃកប់ៗទាំងនោះ កម្ពុជាថ្មីសូមលើកយកតែម៉ាកល្បីរបស់កូរ៉េ និងអាមេរិកប៉ុណ្ណោះ រួមមាន Samsung និង iPhone ដែលត្រូវបានគេដឹងថា ជាក្រុមហ៊ុនម៉ាកល្បីខាងផលិតផលបច្ចេកវិទ្យា ពិសេសផ្តោតលើទូរស័ព្ទដៃ ដោយមានការប្រកួតប្រជែងគ្នាខ្លាំងបំផុត។

ជាទូទៅ តម្លៃដែលដាក់ចេញពីក្រុមហ៊ុនទូរស័ព្ទដៃគឺខុសគ្នាពីតម្លៃដាក់លក់ទីផ្សារ ក៏ព្រោះតែត្រូវបញ្ចូលសេវាពន្ធផ្សេងៗ ហេតុនេះ តម្លៃនៃការនាំចូលយកមកលក់បន្តតាមដេប៉ូលក់ទូរស័ព្ទដៃ ក៏ខុសៗគ្នាតិចតួចទៅតាមនោះដែរ តែជាមធ្យម អាចលើសតម្លៃដើមក្រុមហ៊ុន ជាង១០០ដុល្លារ ទៅ ២០០ដុល្លារ (សម្រាប់ការលក់លើទីផ្សារកម្ពុជា)។
យ៉ាងណាមិញ ខណៈពេលដែលម៉ូឌែលថ្មីដែលទើបនឹងចេញ និងមួយទៀតត្រៀមបង្ហាញខ្លួន នៅតាមដេប៉ូ និងក្រុមហ៊ុនចែកចាយទូរស័ព្ទ ចាប់ផ្តើមទម្លាក់តម្លៃប្រហែលជាង ៣០% នៃតម្លៃលក់ដើមឯណោះ។ ឯការលក់ គឺកំណត់តាមកន្លែងលក់ទូរស័ព្ទទាំងនោះ ដោយម៉ូឌែលខ្លះ ចេញភ្លាមលក់ក្នុងតម្លៃជាង ១១០០ដុល្លារ ទៅជិត ២ពាន់ដុល្លារ (តាមប្រភេទទំហំGB) មកនៅត្រឹមជាង ១ពាន់ដុល្លារ ឡើងទៅ ហើយគេរំពឹងថា អាចនឹងបន្តធ្លាក់ថ្លៃបន្ថែមទៀត ពិសេសក្រោយថ្ងៃចេញម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Apple តែម្តង។
១. iPhone 14 Pro Max
ម៉ូឌែលនេះ ជាទូរស័ព្ទដែលមានសមត្ថភាពខ្លាំងបំផុតរបស់ Apple ដោយបំពាក់បច្ចេកវិទ្យាទំនើបៗ ទាំងអេក្រង់ដែលមានកាមេរ៉ាទំលុះអេក្រង់ ឯកម្លាំងម៉ាស៊ីនវិញក៏ខ្លាំង មានដាក់បន្ទះឈីប A16 Bionic ខ្នាត 4nm និងចំណុចពិសេសៗជាច្រើនទៀត។ iPhone 14 Pro Max បានចេញលក់លើទីផ្សារនៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ដោយដាក់លក់នៅតាមដេប៉ូលក់ ក្នុងតម្លៃប្រហាក់ប្រហែលគ្នាប្រមាណជាង ១៥០០ដុល្លារ ។
ប៉ុន្តែឥលូវនេះ iPhone 14 Pro Max នៅសល់តម្លៃចន្លោះជាង ១០០០ដុល្លារស្តើងប៉ុណ្ណោះ ដោយផ្អែកតាមការដាក់លក់របស់ដេប៉ូលក់ទូរស័ព្ទដៃ ទៅតាមកម្មវិធីផ្តល់ជូនពិសេសរបស់ហាងនីមួយៗ ក្នុងតម្លៃខុសៗគ្នា។ ជាក់ស្តែង បើតាមតម្លៃ iPhone 14 Pro Max នៅហាងទូរស័ព្ទនីកា គឺនៅសល់ត្រឹម $1070 – $1170។

២. s23 Ultra
សម្រាប់អ្នកនិយមដេញស៊េរីទូរស័ព្ទ ប្រាកដជាស្គាល់ច្បាស់នូវសមត្ថភាពរបស់វា ព្រោះម៉ូឌែលមួយនេះជាទូរស័ព្ទ Flagship កម្រិតកំពូលរបស់ក្រុមហ៊ុន Samsung ដោយបំពាក់មកជាមួយ Hardware ទំនេីបខ្ពស់ៗ ពិសេសកម្លាំងម៉ាស៊ីនខ្លាំងកប់ Qualcomm Snapdragon 8 Gen2 For Galaxy ដែលជាការផលិតពិសេស សម្រាប់ s23 Ultra ។
s23 Ultra បានចេញលក់លើទីផ្សារនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងតម្លៃប្រហែលជាង ១៤០០ដុល្លារ តែឥលូវ ស្មាតហ្វូនម៉ូឌែលនេះ នៅសល់តម្លៃចន្លោះជាង ១០០០ដុល្លារស្តើង ឬក្រោមនេះប៉ុណ្ណោះ បន្ទាប់ពីម៉ូឌែលកប់មួយទៀតរបស់ក្រុមហ៊ុននេះ Galaxy Z Fold5 បានបញ្ចេញនៅក្នុងខែសីហា ឆ្នាំ២០២៣។


-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ