បច្ចេកវិទ្យា
ស្មាតហ្វូនប្រចាំសករាជថ្មី Samsung Galaxy S215G, Galaxy S21+5G និង Galaxy S21 Ultra5G ដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជាយើងហើយ!
ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១៖ បន្ទាប់ពី មហាព្រឹត្តិការណ៍សម្រាប់ Samsung Galaxy S21 Series Unpacked កាលពីយប់ថ្ងៃទី14មករារួចមក ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវរូបរាងពិតពីកំពូលបច្ចេកវិទ្យាទំនើបល្អផ្តាច់គេនិងតម្លៃនៃស្តេចមហាកំពូលស្មាតហ្វូនប្រចាំសករាជថ្មី Samsung Galaxy S21 5G, Galaxy S21+5G និង Galaxy S21 Ultra5G នៅ BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញ វេលាម៉ោង 10:00 នាទី ព្រឹក ដោយមានការចូលរួមពីសំណាក់ Influencers, Brand ambassador, Viewers, អ្នកថតរូបអាជីព (Professional Photographers), និងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីធ្វើជាសក្ខីភាព ប៉ះផ្ទាល់ធ្វើតេស្តផ្ទាល់ក្រេបយកបទពិសោធន៍ផ្ទាល់និងចូលរួមអបអរផងដោយផ្ទាល់ផងដែរ!





ក្រោយបង្ហាញខ្លួនជាផ្លូវការ ពេលនេះ ក្រុមហ៊ុនក៏បានដាក់ឲ្យអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកម្មង់ទុកមុន ចាប់ពីថ្ងៃ 15 ដល់ 28 មករា 2021 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖
* កម្ម៉ង់ទិញទុកមុន Galaxy S21 Ultra 5G ៖
– កាសឥតខ្សែ Galaxy Buds Pro
– Galaxy SmartTag
– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
* កម្ម៉ង់ទិញទុកមុន Galaxy S21+ 5G និង Galaxy S21 5G ថែមជូន៖
– កាសឥតខ្សែ Galaxy Buds Live
– Galaxy SmartTag
– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!


លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “អ្វីដែលអស្ចារ្យលើសពីការរំពឹងទុកដែលមិនអាចនឹកស្មានដល់ ហើយក្រុមហ៊ុន សាមសុង អាចធ្វើបានសម្រាប់អតិថិជនទាំងអស់ទូទាំងពិភពលោកនាពេលនេះគឺបានមកដល់ហើយ! នៅដើមឆ្នាំ 2021 នៃសករាជថ្មីនេះ ក្រុមហ៊ុន សាមសុង ពិតជាធ្វើឲ្យពិភពលោកស្ងើចសសើរបំផុតដោយ Samsung Galaxy S Series ពិតជាមានលក្ខណៈកាន់តែពិសេសផ្តាច់គេក្នុងលោក! ដូច្នេះខ្ញុំជឿជាក់ថា អតិថិជនដែលបានទស្សនាទាំងផ្ទាល់ក្តី ឬតាមប្រព័ន្ធផ្សព្វផ្សាយនានានៅពេលនេះក្តីពិតជាទប់ចិត្តមិនបាន និងចង់កាន់ប្រើគ្រប់ៗគ្នាតែម្តង! ”
ចំពោះលក្ខណៈពិសេស និងបច្ចេកវិទ្យាដែលបានអភិវឌ្ឍថ្មីនៅលើ Samsung GalaxyS21 Series នាពេលនេះគឺពិតជាមានភាពអស្ចារ្យខ្លាំងណាស់…អស្ចារ្យរហូតធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មិនស្ងើចសរសើរមិនបានជាមួយនឹងកំពូលសមត្ថភាពដូចជា៖
1. កាមេរ៉ា (Camera)
– Telephoto lens 2 គ្រាប់ជួយឱ្យការ Zoom 100X កាន់តែមានភាពលម្អិតខ្លាំងបំផុត
(very detail) និងមានលំនឹងជាមួយមុខងារ Zoom lock (សម្រាប់ Galaxy S21Ultra តែប៉ុណ្ណោះ)…!
– Portrait បន្ថែម Effect កាន់តែច្រើន
– ថតវីដេអូ 4K(UHD) 60fps បានរហូត 3 Lens( Wide, Ultrawide, Telephoto) (សម្រាប់តែ Galaxy S21 Ultra តែប៉ុណ្ណោះ).
– Director’s view មុខងារថតវីដេអូដូច Vlogger ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ record ដំណាលគ្នា ហើយអាចផ្លាស់ប្តូរ Lens កាមេរ៉ាក្រោយពីមួយទៅមួយបានមិនថាមុនពេលថត ឬ កំពុងថតឡើយ…!
2. ប្រព័ន្ធប្រតិបត្តិការ (Performance: 555)
– កម្លាំងថ្មធំ :5000 mAh (ថាមពលថ្មបានពេញ 1 ថ្ងៃ មិនថាប្រើជាមួយ 5G )
– AP : 5nm
– ប្រើបណ្តាញ 5G ទាំងអស់ (Network 5G: Galaxy S21 Ultra, Galaxy S21+ និង Galaxy S21)
– Chipset: Exynos 2100
3. កម្រិតបង្ហាញលើអេក្រង់ (Display)
– កម្រិតបង្ហាញ120Hz @WQHD+ (សម្រាប់តែ Galaxy S21 Ultra ប៉ុណ្ណោះ)
– កម្រិតបង្ហាញ120Hz @FHD+ (សម្រាប់ Galaxy S21+ និង Galaxy S21)
– បំពាក់បច្ចេកវិទ្យាដែលកាត់បន្ថយមិនឱ្យប៉ះពាល់ភ្នែក (Eye comfort)
4. ជាប្រវត្តិសាស្ត្រដែលប្រើជាមួយប៊ិកវេទមន្ត S-pen បាន (សម្រាប់តែ Galaxy S21 Ultra ប៉ុណ្ណោះ)
សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
* លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!
អត្ថបទ ផ្សាយពាណិជ្ជកម្ម
ចុចអាន៖ស្វាគមន៍ Samsung Galaxy A12 ទើបនឹងចេញលក់ក្នុងប្រទេសកម្ពុជា ពិតជាឡូយលើសពីការរំពឹងទុក !
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


