All New SCOOPY ជំនាន់​ថ្មី ទាំង​៣ស៊េរី​ ដែល​អតិថិជន​បាន​ទន្ទឹង​រង់ចាំ ​បាន​ដាក់​លក់​ជា​ផ្លូវការ​ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

All New SCOOPY ជំនាន់​ថ្មី ទាំង​៣ស៊េរី​ ដែល​អតិថិជន​បាន​ទន្ទឹង​រង់ចាំ ​បាន​ដាក់​លក់​ជា​ផ្លូវការ​ហើយ

បានផុស

នៅ

​ក្រុមហ៊ុន អិន ស៊ី អិ​ច ជា​ក្រុមហ៊ុន​តែមួយគត់​ ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ផលិត​និង​ដំឡើង​ម៉ូតូ​ម៉ាក​ហុងដា និង​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​បានដាក់​លក់​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក Honda All New SCOOPY ស៊េរី​ថ្មី ក្រោម​គំនិត​ច្នៃប្រឌិត #ShakeYourWorld រួមបញ្ចូល​គ្នា​នូវ​ភាព​ឥតខ្ចោះ​នៃ​ការ​រចនា​បែប​ទំនើប​ទាន់សម័យ និង បច្ចេកវិទ្យា​ខ្ពស់​ជួយ​សម្រួល​ការបើកបរ​កាន់តែ​ងាយស្រួល ដែល​ផ្តល់នូវ​មោទកភាព និង​រស​និយម​ឈានមុខ​ក្នុង​យុគសម័យ​ថ្មី​។ EXCLUSIVE សម្រាប់​តែ​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ត្រឹម​បង្កើត​និន្នាការ​ថ្មី ​គឺ​មិន​គ្រប់គ្រាន់​នៅឡើយ​! វត្តមាន All New SCOOPY ទាំង​៣​ស៊េរី ចូលខ្លួន​មក​អង្រួន​ពិភព​របស់​អ្នក និង​នាំ​អ្នក​ទៅកាន់​ភាព​ស៊ីវីល័យ​លើស​គេ ជាមួយ​ការផ្លាស់ប្តូរ​រូបរាង និង​រចនាសម្ព័ន្ធ​ទាំងស្រុង​។ ម៉ាស៊ីន​បំពាក់​នូវ eSP ជំនាន់​ថ្មី​! កាន់​តែខ្លាំង ជាមួយនឹង​ប្រព័ន្ធបាញ់​ប្រេង PGM-FI ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​មាន​ចំហេះ​សព្វ ផ្តល់នូវ​អនុភាព​ខ្ពស់ ព្រមទាំង​ជួយ​សន្សំសំចៃ​ប្រេងសាំង​។ ​តួ​ត្រូវ​បាន​អភិវឌ្ឍ​ថ្មី​! ធ្វើ​ឲ្យ​ម៉ូតូ​កាន់​តែមាន​សន្ទុះ បង្កើន​តុល្យភាព និង​ងាយស្រួល​គ្រប់គ្រង​ក្នុង​​ការបើកបរ​។

​កាន់តែ​ពិសេស All New SCOOPY ទាំង​៣​ស៊េរី មាន​ចំណុច​ពិសេស​ជាច្រើន តើ​ចង់ដឹងថា​មាន​អ្វី​ពិសេស​ទៀត​អត់​? តោះ​ចូល​មើល​ទាំងអស់គ្នា :

•​ ​All New SCOOPY ស៊េរី PRESTIGE ទាក់ចិត្ត​គ្រប់​ស្រទាប់ ជាមួយ​ការ​រចនា​សាមញ្ញ តែ​រក្សា​នូវ​ប្រណិត​ភាព​ឆើត​តាម​សម័យកាល រំលេច​នូវ​ខ្សែ​ពណ៌​មាស​បង្កើន​ភាព​ទាក់ទាញ ជឿជាក់ មិនអាច​ប្រៀបផ្ទឹម​បាន​។​

•​ និមិត្តសញ្ញា​ថ្មី​! រចនា​រាង​អក្សរ S រំលេច​ជាមួយ​តែម​ថ្មី​ពណ៌​មាស​ភ្លឺ​ប្រណិត សម្រាប់​ប្រភេទ PRESTIGE ធ្វើ​ឲ្យ​កាន់​តែ​មាន​សោភ័ណភាព​។​

•​ ​All New SCOOPY ស៊េរី URBAN ថ្មី​! ក៏​មិន​អន់​ដែរ អង្រួន​ពិភព​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ ជាមួយ​ការផ្តល់​ឲ្យ​អ្នក​នូវ​ទស្សនវិស័យ​ថ្មី​នៃ​អនាគត ផ្លាស់ប្តូរ​ស្ទីល​របស់​អ្នក​ឲ្យ​កាន់តែ​ទំនើប​ទាន់សម័យ​គ្មាន​ទីបញ្ចប់​។​

•​ ​តែម​ថ្មី​! រចនា​ដោយ​ស្រទាប់​ក្រាហ្វិក​ជាច្រើន​ជាន់ ប្រដេញ​ជា​ពាក្យ URBAN យ៉ាង​ទំនើប ដែលជា​និមិត្តសញ្ញា​

​នៃ​ស៊េរី URBAN កាន់តែ​រស់​រវើក​។​

•​ ​កន្លែង​សាក​ថ្ម​ថ្មី​! ទំនើប​ជាមួយ​ខ្សែ​សាក​ប្រភេទ USB TYPE-A ដែល​ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់តែ​ងាយស្រួល និង សម្បូរបែប​ក្នុងការ​រក្សា​ទំនាក់ទំនង​គ្រប់ពេលវេលា​។​

•​ ​កាន់តែ​ប្លែក​ជាមួយ All New SCOOPY ស៊េរី CLUB12! បង្ហាញ​ស្ទា​យ​បែប UNIQUE ជឿជាក់ រចនា​យ៉ាង​ពិសេស អមដោយ​ខ្សែបន្ទាត់ អូស​កាត់​ទទឹង​និមិត្តសញ្ញា CXII ដែល​បង្កប់​អត្ថន័យ​ដ៏ UNIQUE របស់ CLUB12 ទាក់ទាញ​គ្រប់​ក្រសែភ្នែក​។

•​ ​ស្ទី​គ័​រ​ថ្មី រចនា​រំលេច​នូវ​និមិត្តសញ្ញា HONDA អមដោយ​ខ្សែបន្ទាត់ ស៊ី​ជាមួយ GRAPHIC ទឹកប្រាក់ លា​យស នៃ CXII ធ្លោ​ឡើង សមសួន​ទាន់សម័យ​ទំនើប​។​

•​ ​ជា​លើកដំបូង​ដែល Smart Key ត្រូវបាន​បំពាក់​លើ All New SCOOPY ស៊េរី CLUB12 កាន់តែ​ទំនើប ផ្តល់​សុវត្ថិភាព​ខ្ពស់​ដោយ​សំឡេង​រោទ៍ និង​ងាយស្រួល​គ្រប់គ្រង​ការចាប់ផ្តើម និង​បញ្ឈប់​ម៉ូតូ​។​

​គួរ​បញ្ជាក់ដែរថា​៖ អតិថិជន​ទាំងអស់ អា​ចរក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះ​តទៅ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922 ឬ ចូលទៅ​កាន់​គេហទំព័រ : http://bit.ly/AllNewSCOOPYShakeYourWorld

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

បាត់ដំបង ចាប់ផ្តើមពិនិត្យប័ណ្ណចាក់វ៉ាក់សាំងជាផ្លូវការ មុនចូលក្នុងសាលាខេត្ត

ព័ត៌មានជាតិ១១ ម៉ោង មុន

ជនជាតិ​ថៃ​ម្នាក់ ​វេរ​លុយ​ជាមួយ​ម្ចាស់​ហាង​បុរី KTH ៦៥១.០០០​បាត ហើយ​រត់​គេច​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្ទុះ​កំប៉ុង​ហ្គាស​បង្ក​ឲ្យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​សង្កាត់​ក្បាលកោះ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ​បាល​ខេត្ត​បញ្ជា​ឲ្យ​បិទ​ផ្សារ រលួស​បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ខ្លាំង

ព័ត៌មានជាតិ១៤ ម៉ោង មុន

ម្ចាស់​សំណង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​TOTAL បាន​លើក​ឡើង​ថា សំណង់​របស់​លោក​មានច្បាប់​និង​មិន​រំលោភ​យក​ដី​រដ្ឋ​នោះ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services