ចរាចរណ៍
អ្នកស្លាប់កើនឡើង១៦នាក់ក្នុងហេតុការណ៍រថយន្ដក្រុងដឹកអ្នកដំណើរបុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយនៅស្រុកសន្ទុក
ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដក្រុងដឹកអ្នកដំណើរបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានកើនឡើងរហូតដល់១៦នាក់ បន្ទាប់កម្លាំងសមត្ថកិច្ចមុជរាវរកឃើញជនរងគ្រោះ៣នាក់បន្ថែមទៀត។ តាមការបញ្ជាក់ពីអាជ្ញាធរ ជនរងគ្រោះ៣នាក់បន្ថែមដែលទើបរកឃើញ មានម្នាក់ជាតៃកុងរថយន្ដពិតប្រាកដ ចំណែកអ្នកបើកបរជំនួស(ព្រូរថយន្ដ)ដែលបង្កគ្រោះថ្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ នោះបញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មានជនរងគ្រោះសរុប៤០នាក់នៅក្នុងរថយន្ដ។ នេះបើតាមការបញ្ជាក់ពីលោក អ៊ុន បុត អភិបាលរង និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកំពង់ធំ ប្រាប់ កម្ពុជាថ្មី នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ។

បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ រថយន្ដក្រុងដឹកអ្នកដំណើរដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯង និងបណ្ដាលឲ្យមានជនរងគ្រោះបាត់បង់ជីវិតរហូតដល់១៦នាក់ និងរបួស២៤នាក់នេះ ជារថយន្ដរបស់ក្រុមហ៊ុន វរៈ រិទ្ធី ហើយចំពោះសពជនរងគ្រោះដែលបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតអស់ហើយតាំងពីល្ងាចថ្ងៃទី២០វិច្ឆិកា។

គួររំលឹកថា កាលពីវេលាទាបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅចំណុចស្ពានអូរប្រាសាទ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលត្រូវបានគេរកឃើញជនរងគ្រោះ៣៧នាក់ ក្នុងនោះស្លាប់១៣នាក់ និងរងរបួស២៤នាក់។ បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ និងជួសសង្គ្រោះជនរងគ្រោះដែលរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះដែលស្លាប់ត្រូវបានទំនាក់ទំនងក្រុមគ្រួសារដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្របៃណី។
តាមការសន្និដ្ឋានជំហ៊ានដំបូង សមត្ថកិច្ចដាក់ការសង្ស័យថា ករណីនេះកើតឡើងអាចបណ្ដាលមកពីតៃរថយន្ដងងុយដេក៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


