Connect with us

ចរាចរណ៍

រថយន្ត​បុក​ម៉ូតូ​រ៉ឺម៉ក​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស២​នាក់ រងរបួស​ធ្ងន់ នៅ​ក្រុង​សិរីសោភ័ណ​

បានផុស

នៅ

​​រថយន្ត​ Ford RaPtor​ បើក​ទៅ​បុក​ម៉ូតូ​រ៉ឺម៉ក​ពេញទំហឹង ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់ រងរបួស​ធ្ងន់ កាល​ពី​ល្ងាច​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ នៅ​លើ​ផ្លូវជាតិ​លេខ​៦ ខាងកើត​បង្គោលគីឡូម៉ែត្រ​៨០៤ ស្ថិតនៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នគរបាល​ចរាចរណ៍​ក្រុង​សិរីសោភ័ណ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​កើតហេតុ​នោះ​រថយន្ត FORD RAPTOR ស្រប​គ្នា​ពី​កកើត​ទៅ​លិច​ស្រប​ពេលនោះ ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បើក​ប្តូរ​គន្លង​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​រថយន្ត FORD RAPTOR ពាក់​ស្លាក​លេខ ភ្នំពេញ 2BK 9507 បើក​ក្នុង​ល្បឿន​លឿន​ដល់ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​ចំណុច​កើតហេតុ​ ក៏​បើក​ទៅ​បុក​ម៉ូតូ​ពេញទំហឹង​ធ្វើ​ឲ្យ​មនុស្ស​បើក​រ៉ឺម៉ក​សណ្តោង​របួសធ្ងន់​២​នាក់ ​នៅ​នឹង​ក​ន្លែង​។​

ក្រោយពី​កើតហេតុ ​ហើយ​អ្នករបួស​នគរ​បាល​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ផង​ដែរ​។ ​នគរ​បាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​សណ្តោង​រ៉ឺម៉ក និង​រថយន្ត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម