ចរាចរណ៍
រថយន្តបើកបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ទាំងកណ្តាលយប់
មនុស្ស៣នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូដល់ចំណុចផ្លូវខ្វែង ក៏ស្រាប់តែមានរថយន្ត១គ្រឿងបោះពួយមកបុកទាំងកម្រោលតែម្តង។
តាមប្រភពនៅទីនោះបានអះអាងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅផ្លូវបំបែកជា៤ ចុងស្ពានសម្តេចក្រឡាហោមសខេង ត្រើយខាងកើត បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់៣ នាក់ កាលពីម៉ោងប្រហែលជិត១០យប់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរផ្សេងទៀតចោមរោមមើល និង មានការអន្តរាគមន៍ភ្លាមៗពីសមត្ថកិច្ចក្រុង និង កម្លាំងចរាចរណ៍ផ្លូវគោកផងដែរ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា រថយន្តបង្កម៉ាកនីសាន់ម៉ាច ពាក់ស្លាកលេខ ពោធិ៍សាត់1A-0660 បានប៉ះជាមួយ ម៉ូតូម៉ាកឌ្រីម ២០១៨ ពាក់ស្លាកលេខបាត់ដំបង 1A-D2807 ដែលជិះគ្នា៣ នាក់ បណ្តាលឲ្យអ្នកបើកបរម៉ូតូខ្លះសន្លប់ ខ្លះបាក់ជើង និង រងរបួសធ្ងន់ធ្ងរ។


ជុំវិញករណីចរាចរណ៍នេះ គេនៅមិនទាន់ដឹងឈ្មោះ ជនរងគ្រោះ និង ម្ចាស់រថយន្តនៅឡើយទេ ដោយភ្លាមៗម្ចាស់រថយន្តគេចខ្លួនបាត់មិនឃើញនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ យើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីចរាចរណ៍ខេត្ត ដែលចុះមកវាស់វែង និង ដោះស្រាយករណីចរាចរណ៍ខាងលើនៅឡើយទេ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ