ចរាចរណ៍
រថយន្តបើកបុកម៉ូតូ ហើយបន្តទៅបុកគោយន្តកន្ត្រៃទៀត បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់៧នាក
រថយន្ត១គ្រឿង បើកខ្វះការប្រុងប្រយ័ត្ន ស្រាប់តែបើកទៅបុកម៉ូតូហើយបន្តទៅបុកគោយន្តកន្ត្រៃទៀត បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់៧នាក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៤០នាទីយប់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្រៅទីប្រជុំជន ត្រង់ចំណុចខាងកើតស្ពានអូរឬស្សី ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្ត១គ្រឿងម៉ាកHIGHTLANDER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-5046អ្នកបើកមាន ឈ្មោះ ណែ ពុំ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពីកើតទៅលិចលុះបើកដល់ចំណុចកើតហេតុនោះ
ស្រាប់តែបើកទៅបុកម៉ូតូ១គ្រឿង ម៉ាកទ្រីមសេរី១៩៩៩ ពណ៌ខ្មៅ គ្មានស្លាកលេខ ពេញពីក្រោយ អ្នកបើកមាន ឈ្មោះ សឿន តុលាភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទ្រយោងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យ បណ្តាលឲ្យរបួសជើងឆ្វេងធ្ងន់។
លោកវរសេនីយ៍ឯក បានបន្តថា រថយន្តមិនបានឈប់បម្រុងបើកគេច ហើយបន្តទៅបុកជាមួយគោយន្តកន្ត្រៃ១គ្រឿងទៀត បើកពីលិចទៅកើតអ្នកបើកគោយន្តមាន ឈ្មោះ ក្រិញ ជុំភេទ ប្រុសអាយុ ៣៥ឆ្នាំនៅភូមិឡោតេ ឃុំភ្នំលៀបស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ បណ្តាលឲ្យស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ អ្នកបើកគោយន្តនិងអ្នករួមដណើរម្នាក់ជាប្រពន្ធ ចំណែកកូនប្រុសអាយុ១២ឆ្នាំ របួសធ្ងន់ ចំពោះអ្នកបើ រថយន្តនិងអ្នករួមដំណើរសរុប៥នាក់របួសធ្ងន់សរុបអ្នករបួសធ្ងន់៧នាក់។ ក្រោយពីកើតហេតុហើយអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងនិងមន្ទីរពេទ្យបង្អែកខេត្ត មិត្ត ភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើករថយន្តបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកគោយន្ត កន្ត្រៃបត់ឆ្វេងប្តូរ ទិសមិនប្រយ័ត្ន។ ម៉ូតូគោយន្តនិងរថយន្តត្រូវនគរបាលជំនាញ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ក្រោយពីពិនិត្យនិងវាស់វែងរួច ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


