ចរាចរណ៍
មនុស្សប្រុសស្រី ៤នាក់ រងរបួស ករណីរថយន្តបុកម៉ូតូកង់បី
មនុស្សប្រុសស្រី ៤នាក់ ធ្វើដំណើរដោយម៉ូតូកង់បី (passapp) ត្រូវរងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បណ្ដាលឡើងដោយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសេរីទំនើប បុកម៉ូតូកង់បី បណ្ដាលឲ្យក្រឡាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង៣០នាទី រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១១៨ កែងផ្លូវលេខ៥១ មូលដ្ឋានសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមាន ម៉ូតូកង់បី passapp ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HK- 6331 ធ្វើដំណើរមានមនុស្សចំនួន០៤នាក់ រួមមានម្ដាយ កូនចំនួន០២នាក់ និងអ្នកបើក passappម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ផ្លូវកែងបំបែកជាបួន មានរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q -0168 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៨ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម បានជ្រុលទៅបុក ម៉ូតូកង់បី passapp យ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់បី ក្រឡាប់ ខូចខាតបែកកញ្ចក់ផ្នែកខាង និងបណ្ដាលឲ្យមនុស្ស០៤នាក់ ប្រុសស្រីរួមទាំងកូនក្មេងចំនួន០២ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។


ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ដើម្បីសម្របសម្រួលភាគីទាំងសងខាង និងធ្វើការវាស់វែង យករថយន្តនិងម៉ូតូកង់បី ចេញពីកណ្ដាលផ្លូវ ជៀសវាងបង្កការកកស្ទះចរាចរណ៍។ បច្ចុប្បន្នរថយន្តរួមទាំងម៉ូតូកង់បី passapp ត្រូវបាននគរបាលផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នាំយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវីធី៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ



