ចរាចរណ៍
រថយន្ដព្រូសបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង ពេលមេឃកំពុងភ្លៀង
រថយន្តតូយូតាព្រូសមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងផង មិនប្រយ័ត្នជ្រុលរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោល បណ្តាលអោយក្រឡាប់ផ្ងារជើងច្រងាង បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្បែរស្តុបណូគា ស្ថិតតាមបណ្តោយផ្លូវលេខ២០០៤ កែងនឹងផ្លូវលេខ៣៧១ ( ផ្លូវសឡា ) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនកើតហេតុគេសង្គេតឃើញរថយន្តបង្កម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-2418 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ។ ពេលមកដល់ចំណុចកើតហេតុ ដោយសារមិនបានប្រយ័ត្ន ក៏ជ្រុលរេចង្កូតបើកបុកទៅនឹងរបាំងថ្មពុះចែកទ្រូងផ្លូវទាំងកំរោលតែម្តង បណ្តាលអោយរថយន្តត្រូវក្រឡាប់ផ្ងារជើងច្រងាង រីឯរបាំងថ្មត្រូវរងការខូចខាតអស់មួយផ្ទាំង ។ ចំណែក ឯបុរសជាអ្នកបើកបររថយន្តក៏ត្រូវរងរបួសផងដែរ ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន រួមទាំងនគរបាលជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ ។ រីឯ បុរសជាអ្នកបើកបររថយន្តបង្ក បានទៅមន្ទីរពេទ្យដោយខ្លួនឯងដើម្បីព្យាបាលរបួស ក្រោយការបង្កហេតុ ៕
អត្ថបទ៖ លីហេង

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


