ចរាចរណ៍
ម្ដាយដឹកកូនត្រឡប់មកពីស្រុកកំណើត ត្រូវរថយន្តបែនដឹកដី កៀរដួល បណ្តាលឲ្យកូនម្នាក់បាត់បង់ជីវិត
ស្ត្រីម្នាក់ដឹកកូនប្រុស ២នាក់ មកពីលេងស្រុកកំណើតបំណងទៅផ្ទះ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបែន ដឹកដីកៀរ បណ្តាលឲ្យដួលខ្ទៀតកូនម្នាក់ ចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម ហើយម្តាយនិងកូនម្នាក់ទៀតរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរថយន្តបង្កព្យាយាម បើករត់បានប្រហែល ១គីឡូម៉ែត្រ ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ។
កុមារារងគ្រោះ ដែលស្លាប់ឈ្មោះ ស៊ុន ចានី អាយុ ៩ឆ្នាំ មានម្តាយឈ្មោះ យ៉ាដា អាយុ ៣៥ឆ្នាំ ស្នាក់សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ម៉ោ ថេរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រពាំងថ្លក ស្រុករមាហែក ស្វាយរៀង។
តាមប្រភពព័ត៌មាន ពីស្ត្រីជាម្តាយ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 1HG 1765 ដឹកកូនប្រុស ២នាក់ មកពីលេងស្រុកកំណើតនៅក្រុងតាខ្មៅ ហើយបំណងទៅផ្ទះវិញនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3F 3727 ធ្វើដំណើរមកពីក្រោយ ហើយកៀរម៉ូតូរបស់គាត់ បណ្តាលឲ្យដួលខ្ទៀតកូនប្រុសម្នាក់ ដែលអង្គុយខាងក្រោយ ចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មតែម្តង។
ប្រភពដដែលបានបន្តថា ភ្លាមនោះរថយន្តបង្ក បានព្យាយាមបើករត់ រហូតទៅដល់ស្តុបកប់ស្រូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ តែម្តង និងឃាត់ខ្លួន អ្នកបើកបររថយន្ត យកទៅឃុំខ្លួនបណ្តោះអាសន្ន។ ក្រោយកើតហេតុសមត្ថកិច្ចមូល ដ្ឋាន បានទំនាក់ទំនងទៅជំនាញ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ រួមទាំងម្ចាស់រថយន្តបង្ក ទៅរក្សាទុករងចាំដោះស្រាយ តាមច្បាប់៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


