ចរាចរណ៍
ម៉ូតូបុកគ្នា ស្លាប់១របួសធ្ងន់១ នៅសង្កាត់ព្រែកឯង
បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលជនរងគ្រោះទាំង២បើកបរម៉ូតូបុកគ្នា កាលពីយប់រំលងអធ្រាតឈនចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

យោងតាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានប្រាប់កម្ពុជាថ្មីថា នៅម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី៣១ ខែតុលា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅតាមបណ្តោយផ្លូវថៃហ្គឹរ៍ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងម៉ូតូកែច្នៃនិងម៉ូតូធំមួយគ្រឿង ពាក់ស្លាកលេខ១S០០០៧ ដែលគ្រោះថ្នាក់នេះ បណ្តាលឲ្យភាគីអ្នកបើកបរម៉ូតូកែច្នៃឈ្មោះ ប៉េវ ពៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានស្លាប់នៅនឹងកន្លែង ដោយឡែកភាគីបើកបរម៉ូតូធំបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យ។

លោកអធិការរងបានបញ្ជាក់ថាពុំមានសាក្សីណាម្នាក់បានបញ្ជាក់ពីហេតុការណ៍គ្រោះថ្នាក់នេះទេ ព្រោះស្ថិតក្នុងពេលយប់ជ្រៅម្យ៉ាងទៀត ផ្លូវចំណុចកើតហេតុធំហើយស្ងាត់ទៀតផង។
គួរបញ្ជាក់ថា ក្នុងចន្លោះចន្លោះរយៈពេលតែ៥ម៉ោងប៉ុណ្ណោះ នៅតាមបណ្តោយផ្លូវថៃហ្គឺរ៍នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២លើក បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់២នាក់ ដែលគ្រោះថ្នាក់លើកទី១ ស្ថិតនៅលើស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែតុលា ដែលបង្កឡើងដោយរថយន្តធុនធំបានបុកម៉ូតធូដេ បើកបរដោយក្មេងប្រុសដឹកម្ជូរលក់ បណ្តាលឲ្យក្មេងម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ហើយរថយន្តបង្កបានបើកគេចបាត់បន្សល់ទុកស្លាកលេខជាប់នឹងកាងរថយន្តនៅចំណុចកើតហេតុ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


