ចរាចរណ៍
រថយន្តបីគ្រឿង បុកតកន្ទុយគ្នា បង្កឲ្យស្ទះចរាចរណ៍យ៉ាងខ្លាំង
ភ្នំពេញ ៖ រថយន្តឡិចស៊ីសRX330បុកគូទរថយន្តព្រូសរុញទៅបុកFordមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតនិងបង្កការកកស្ទះចរាចរាចរណ៍យ៉ាងខ្លាំងផងដែរ។

ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចមុខច្រកចូលវត្តពោធិ៍ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ ។

រថយន្តទាំង៣គ្រឿងទី១ ម៉ាកFord Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2 BM2044 ទី២ រថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH 0417. និងទី៣ រថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AG 5129 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទាំង៣គ្រឿងធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តឡិចស៊ីសRX330 ដែលបើកខាងក្រោយគេបុករថយន្តព្រូសធ្វើឱ្យរថយន្តព្រូសបន្តទៅបុករថយន្តម៉ាកFord ពីក្រោយទៀតបណ្តាលឱ្យរងការខូចខាតផងដែរ តែមិនមានមនុស្សរងរបួសនោះទេ និងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុគូសវាសហើយឱ្យម្ចាស់បើកចេញទៅធ្វើការសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


