Connect with us

ចរាចរណ៍

ក្មេង​អាយុ​៦​ឆ្នាំ​ដើរ​ឆ្លងផ្លូវ ត្រូវ​បាន​ម៉ូតូ​បុក​របួសធ្ងន់​

បានផុស

នៅ

រតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ក្មេង​ដើរ​ថ្មើរជើង​ឆ្លងថ្នល់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ផុង​លលា​ក្បាល​ខាងឆ្វេង​។

គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែ​ឆ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មុខផ្ទះ​ឈ្មោះ ចេង គ​ន្ធា ស្ថិ​ត​នៅក្នុង​ភូមិប​ញ៉ុ​ក ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ​ខេត្តរតនគិរី​។

យោង​តាម​របាយការណ៍​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​អធិការ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សាមគ្គី បាន​ចុះ​មកដល់​កន្លែង​កើតហេតុ និង​បាន​ត្រួតពិនិត្យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​បាន​បញ្ជាក់​ថា ក្មេង​រងគ្រោះ​មានឈ្មោះ ម៉េង ឆាយ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិប​ញ៉ុ​ក ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

រីឯ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ភ័ក្ត្រ រា​ពេជ្រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពីង ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

ក្មេង​រងគ្រោះ​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹក​បញ្ជូន​យកទៅ​ព្យាបាល​នៅឯ​រាជធានី​ភ្នំពេញ​។​ ចំណែក​វត្ថុតាង​ម៉ូតូ​១​គ្រឿង ម៉ាក​ឆ្លាម ពណ៌​ប្រផេះ​(​គ្មាន​ស្លាក​លេខ​)​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រឹបអូស​យក​មក​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​សម្របសម្រួល​គ្នា​នៅពេល​ក្រោយ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៥១ នាទី មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម