Connect with us

ចរាចរណ៍

ម៉ូតូ​ទឹក​មួយ​គ្រឿងផ្ទះ​ឆេះ​និង​ទូក​ឈើ​ដឹក​សម្ភារៈ​មួយ​គ្រឿង​ទៀត ត្រូវ​ទឹករលក​វាយ​បែក​ក្តារ​បាត​ទូក​លិច​នៅ​លំហ​សមុទ្រ​

បានផុស

នៅ

ព្រះសីហនុ​ ៖ ម៉ូតូ​ទឹក​មួយ​គ្រឿង​បាន​ឆ្លងភ្លើង​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​លំហ​ស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុទ្រ ខណៈ​ទូក​ឈើ​ដឹក​សម្ភារៈ​មួយ​គ្រឿង​ទៀត​ត្រូវ​ទឹករលក​វាយ​បែក​ក្តារ​បាត​ទូក​បណ្តាល​ឲ្យ​ទូក​លិច​ក្នុង​សមុទ្រ​។

លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​បាន​មាន​ប្រសា​ស​ន៍​ថា ពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​បញ្ជូន​អូប័រ​ល្បឿន​លឿន របស់​ក្រុមហ៊ុន ចំនួន​៣​គ្រឿង ចេញទៅ​លំហ​សមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយសង្គ្រោះ ជនរងគ្រោះ ដែល​ជួប​ឧបហេតុ ចំនួន​២​ករណី​ផ្សេងគ្នា ក្នុង​ពេល​តែមួយ នៅលើ​លំហ​សមុទ្រ​នៅ​ព្រឹក​ថ្ងៃទី​៣​ខែមករា ឆ្នាំ​២០២២​ស្ថិតនៅ​លំហ​សមុទ្រ​ខេត្ត​ព្រះសីហនុ។

លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​២​ករណី​ផ្សេងគ្នា ក្នុងពេល​តែមួយ នៅលើ​លម្ហ​សមុទ្រ នោះ​រួមមាន – ករណី​ទី​១ គឺ​ផ្ទុះ​ឆេះ​ម៉ូតូ​ទឹក មួយគ្រឿង​ពេល​កំពុងធ្វើដំណើរ ចេញពី​ខេត្ត​ព្រះសីហនុ ទៅ​កោះរ៉ុង​សន្លឹម បណ្តាល​ឲ្យ​ជនរងគ្រោះ​ចំនួន​២​នាក់​នៅលើ​ម៉ូតូ​ទឹក ឆេះ​រង​បួស​។ ជនរងគ្រោះ​ទាំង​២​នាក់​នេះ មានឈ្មោះ​សុខ លី​ហូ​វ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មាន​មុខរបរ​បុគ្គលិក​ម៉ូតូ​ទឹក មាន​ទីលំនៅ​សង្កាត់​លេខ​១​ទំនប់រលក និង​ទី​២​មានឈ្មោះ​ហ៊ុត វណ្ណះ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​មុខរបរ​បុគ្គលិក​ម៉ូតូ​ទឹក​។ ករណី​ទី​២ ទូក​ដឹក​សម្ភារៈ មួយគ្រឿង កំពុង​ធ្វើ​ដំណើរ​នៅ​ផ្ទៃសមុទ្រ មាន​មនុស្ស​រួម​ដំណើរ​ក្នុង​ទូក​ចំនួន១០​នាក់ ក្នុងនោះ​មាន​ក្មេង​ចំនួន ៣​នាក់ (​ស្រី​ចំនួន​២​នាក់ ) ពេល​មក​ដល់​ចំណុច​ខាងជើង​កោះដែកគោល ទូក​ក៏បាន​បែក​ក្តា​បាត បណ្តាល​មក​ពី​ទឹករលក​ធំៗ។

បច្ចុប្បន្ន ជនរងគ្រោះ​ទាំងអស់ ត្រូវ​បាន​លោក​ឧកញ៉ា ទៀ វិចិត្រ ដឹកនាំ​ក្រុមការងារ​ផ្ទាល់ ធ្វើការ​អន្តរាគមន៍​ជួយសង្គ្រោះ​ដោយ​ជោគជ័យ និង​បញ្ជូន​តាម​អូប័រ​ល្បឿន​លឿន​របស់​ក្រុមហ៊ុន យក​មក​ខេត្ត​ព្រះសីហនុ ដោយ​សុវត្ថិភាព ចំណែក​ជង​រងគ្រោះ​ដែល​រង​របួស ក្រុមការងារ​របស់លោក​ឧកញ៉ា បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​របស់​ក្រុមហ៊ុន​ផ្ទាល់ យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ៕

ស៊ុយ ចាន់​ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម