ចរាចរណ៍
រថយន្ត LexusRX330 បើកលឿនដូចហោះបុកម៉ូតូ ១ គ្រឿង ស្លាប់មនុស្ស ២ នាក់នៅនឹងកន្លែង
រថយន្តស៊េរីទំនើបម៉ាក់ Lexus ១ គ្រឿង អ្នកបើកទំនងជាស្រវឹងខ្លាំងបើកល្បឿនលឿនដូចហោះនៅពេលយប់ស្រាប់តែបើកទៅបុកម៉ូតូ ១ គ្រឿងជិះគ្នា ២ បណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ១ និង ៣០ នាទីបៀតភ្លឺថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ នៅក្នុងសង្កាត់បាលិល័យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា មុនកើតហេតុនោះមានរថយន្តបង្កស៊េរីទំនើបម៉ាក lexus rx330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-1911 បានបើកពីកើតមកលិចក្នុងល្បឿនលឿនទំនងជាស្រវឹងខ្លាំងបើករថយន្តលឿនដូចហោះនៅពេលយប់ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែបើកទៅបុកម៉ូតូ ១ គ្រឿងម៉ាក់ហុងដាស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿងបើកដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណបុកពីក្រោយចំពេញមួយទំហឹង បណ្តាលឲ្យស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុភ្លាមៗ ហើយជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក់ ford ពណ៌ខ្មៅគ្មានស្លាកលេខបណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំផងដែរ។


មន្ត្រីនគរបាលចរាចណ៍បានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីកើតហេតុហើយរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការក្រុងប៉ោយប៉ែត បានធ្វើការវាស់វែងរួចស្ទូចយកទៅរក្សាទុកនៅអធិការក្រុង។ រីឯសពជនរងគ្រោះទាំងពីរនាក់ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕



អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


