Connect with us

ចរាចរណ៍

ម៉ូតូមួយគ្រឿងបុកគ្នាជាមួយរថយន្តH1 ចំណែកមនុស្សខ្ទាតចូលរថយន្តធុនធំ កិនបែកក្បាលស្លាប់

បានផុស

នៅ

បុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគ្នាជាមួយរថយន្ត ហើយខ្ទាតមនុស្សចូលរថយន្តធុនធំកិនបែកក្បាល។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ពេលព្រឹកថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅ​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​បានកើត​ឡើង រវាង​ម៉ូតូ​ ១ ​គ្រឿងម៉ាក MOOVE ពណ៌​ស គ្មាន​ពាក់​ស្លាក​លេខ ដែលមាន​ទិសដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះសីហនុ អ្នកបើកបរ​ឈ្មោះ រិ​ន រ៉ា ភេទ​ប្រុស អាយុ ​២៥ ​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ លុះ​មកដល់​ចំណុចកើតហេតុ​ ក៏បាន​ប៉ះ​បុក​ជាមួយរថយន្ដ ១​ គ្រឿង​ម៉ាក HYUNDAI H1 ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ ២A-៥៧៩៩ ដែលមាន​ទិសដៅ​ស្របគ្នា អ្នកបើកបរ​ឈ្មោះ WEI MING ជនជាតិ​ចិន ភេទ​ប្រុស អាយុ​ ៤៥ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​ពេល​បុក​លើក​ទី​ ១ ​នេះ បណ្ដាលឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​មក​ខាងឆ្វេង​ដៃ ខណៈពេលនោះ​មាន​រថយន្ដ ០១​ គ្រឿង​ម៉ាក NISSAN ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេ​មរៈភូមិន្ទ ៣-២៨៦៣ បើកបរ​ទិសដៅ​ផ្ទុយគ្នា​ក៏​បុក​ និង​កិន​ចំក្បាល ​ស្លាប់​នៅ​កន្លែងកើតហេតុ​។

ក្រោយ​កើតហេតុ សាកសព​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​បាន​យកមក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បណ្តោះអាសន្ន​។ ដោយឡែក​អ្នកបើករថយន្ដ​ម៉ាក NISSAN បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើ​តហេតុ និង​អ្នកបើកបរ​រថយន្ដ​ម៉ាក HYUNDAI H1​ បាន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម