Connect with us

ចរាចរណ៍

រថយន្តដឹកអ្នកទៅធ្វើចត្តាឡីស័កកូវីដ ក្រឡាប់តាមផ្លូវ ស្លាប់មនុស្ស ២៧នាក់នៅ ចិន

បានផុស

នៅ

រថយន្តដឹកអ្នកសង្ស័យឆ្លងកូវីដ ទៅមណ្ឌលធ្វើចត្តាឡីស័កក្នុងប្រទេសចិន បានក្រឡាប់ សម្លាប់មនុស្សចំនួន ២៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​បាន​ក្រឡាប់​នៅលើ​ផ្លូវ​មួយ​ក្នុង​ខេត្ត Guizhou ភាគ​និរតី​។ មនុស្ស​២០​នាក់​ផ្សេង​ទៀត​បាន​រង​របួសក្នុងហេតុការណ៍នេះ។

ឧបទ្ទវហេតុនេះ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ដែលបានរិះគន់គោលនយោបាយ “សូន្យកូវីដ” របស់ទីក្រុង ប៉េកាំង។

គោលនយោបាយដ៏តឹងរ៉ឹងនេះ ពាក់ព័ន្ធនឹងការតាមដាន និងការធ្វើតេស្តទ្រង់ទ្រាយធំ។ អ្នកដែលធ្វើតេស្តវិជ្ជមាន និងអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ ត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងផ្ទះ ឬនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។ ហើយទោះបីជាករណីមួយចំនួនតូចក៏ដោយ វាអាចជំរុញឲ្យមានការបិទខ្ទប់ទូទាំងទីក្រុង។

មិន​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​នៃគ្រោះថ្នាក់​ដែល​បាន​កើត​ឡើងកាលពី​ថ្ងៃ​អាទិត្យ ​នេះ​ទេ។

យោងតាមបទប្បញ្ញត្តិរបស់ប្រទេសចិន រថយន្តក្រុងដឹកអ្នកដំណើរ មិនត្រូវបានអនុញ្ញាតឲ្យបើកបរលើផ្លូវហាយវេឡើយ ចន្លោះម៉ោង ២ ដល់ម៉ោង ៥ ព្រឹក។

យ៉ាងណាក្តី ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ០២:៤០ រំលងអធ្រាត្រថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ដែលបង្ហាញថា រថយន្តក្រុងបានបំពានច្បាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីក្រុង Tianjin របស់ចិន ផ្អាកអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការផ្ទុះ កូវីដ ថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៦ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម