ចរាចរណ៍
មកដឹងលម្អិតពីករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអធិការរងខណ្ឌច្បារអំពៅទទួលមរណភាព
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានបឋមស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យលោកស្រីជាអធិការរងនគរបាលខណ្ឌ ច្បារអំពៅបានទទួលមរណភាពមកគឺជាកំហុសទៅលើអ្នកបើកបររថយន្តដឹកដីដែលខ្ជះខ្ជាយក្នុងការបញ្ជារថយន្ត។

តាមប្រភពច្បាស់ការបាននិយាយថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែមករានេះលោកស្រី គង់ គន្ធា អាយុ៣៩ឆ្នាំមុខងារជាអធិការរងនគរបាលខណ្ឌច្បារអំពៅបានបើកបរម៉ូតូម៉ាកស៊ូម័រ អ៊ិចពណ៌សរលាយក្រហម ពាក់ស្លាកលេខ១ GL ៩៤ ៧៥ បានចេញពីបុរីហាយតិចមានទីតាំងស្ថិតក្នុងភូមិចំពុះក្អែកសង្កាត់ព្រែកថ្មីខណ្ឌ ច្បារអំពៅរាជធានីភ្នំពេញដើម្បីចេញទៅធ្វើការលុះលោកស្រីអធិការរងបានចេញមកដល់មុខឃ្លាំងដាក់រថយន្តរបស់បុរីហាយតិចក៏បានវាក់អឺនឹងរ៉ឺម៉កបង្ខំឲ្យលោកស្រីអធិការរងចាប់ហ្វ្រាំងដៃបណ្តាលឲ្យដួលប៉ុន្តែពុំមានគ្រោះថ្នាក់អ្វីឡើយដោយគ្រាន់តែប្រឡាក់សំលៀកបំពាក់បន្តិចបន្តួចប៉ុណ្ណោះហើយអ្នកជិតខាងបានជួយបបោសដីចេញពីសំលៀកបំពាក់រួចនាំគ្នាទៅឈរតាមមុខផ្ទះ។

ចំណែកលោកស្រីអធិការរងបានងើបឈរក្បែរម៉ូតូជាធម្មតាប៉ុន្តែភ្លាមៗនោះក៏មានរថយន្តដឹកដីចង្កូតស្តាំម៉ាកហ៊ឺយ៉ាន់ដាយពណ៌សរពាក់ស្លាកលេខភ្នំពេញ៣ E ១០ ៣២ បានថយក្រោយចេញពីឃ្លាំងរបស់ក្រុមហ៊ុន ហាយតិច ចេញមកផ្លូវស្រាប់មកបុកហើយកិនលោកស្រីអធិការរងដែលកំពុងឈរបណ្តាលឲ្យដួលហើយកិនចំក្បាលស្លាប់ភ្លាមមួយរំពេច។សាក្សីបញ្ជាក់ថានេះជាកំហុសរបស់អ្នកបើកបររថយន្តដឹកដីរបស់ក្រុមហ៊ុនបុរីហាយតិចទាំងស្រុងដែលខ្ជះខ្ជាយក្នុងការបញ្ជារថយន្ត។ចំពោះរថយន្តបង្កត្រូវបាននគរបាលការិយាល័យចរាចរណ៍ជើងគោកនាំយកទៅកាន់ការិយាល័យនិងបន្តស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចាត់ការតាមផ្លូវច្បាប់ដោយពុំលើកលែងឡើយ៕
អត្ថបទ៖ នរា

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


