ចរាចរណ៍
បេីករថយន្តទំនើបបំពានភ្លេីងស្តុបបុករះរថយន្តនិងម៉ូតូរបួសនារីម្នាក់
បុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកBMWមួយគ្រឿងក្នុងល្បឿនលឿនបំពានភ្លេីងស្តុបជ្រុលទៅបុករថយន្តFord Raptor មួយគ្រឿង និងបន្តបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យនារីម្នាក់រងរបួស ចំណែករថយន្តរងរខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចស្កុបនាគបាញ់ទឹក តាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកកូនទា ធ្វេីដំណេីរស្របជាមួយរថយន្តម៉ា Ford Raptor ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញBK3087 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសុរាមរិទ្ធ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុដោយស្តុបពណ៌ខៀវទេីបបន្តដំណេីរទៅមុខ ភ្លាមនោះស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពាក់ស្លាកលេខ កម្ពុជា I.8.7179 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសុធារស ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនទាំងបំពានភ្លេីងស្តុបក៏ជ្រុលទៅបុករថយន្តford Raptor និងបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ និងធ្វេីឱ្យនារីជិះម៉ូតូរងរបួសផងដែរ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុ និងបានឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


