ចរាចរណ៍
សមត្ថកិច្ចបញ្ជូនខ្លួនជនបង្កបេីករថយន្តបុកម៉ូតូ២គ្រឿងបណ្តាលឲ្យមានមនុស្សស្លាប់ទៅតុលាការ
បុរសម្នាក់ដែលជាអ្នកបេីករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់តុលាការនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈពេលជិះម៉ូតូតាមផ្លូវត្រូវរថយន្តម៉ាកTOYOTA TACOMA ពាក់ស្លាកលេខ ខេមរភូមិន្ទ បើកដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងបុករះពីក្រោយម៉ូតូពេញទំហឹង រួចមានជនឆក់ឱកាសលើកយកម៉ូតូជនរងគ្រោះម៉ាកscoopy មួយគ្រឿងជិះទៅបាត់ ចំណែករថយន្តបង្ក និងអ្នកបើកបរសមត្ថកិច្ចតាមឃាត់បាន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំណុចលើផ្លូវ៩២កែងផ្លូវ ភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានី ភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ រស់ កុសល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នករត់តុការ មានស្រុកកំណេីតនៅស្រុកស្អាង ខេត្តកណ្ដាល ចំណែកជនរងគ្រោះម្នាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមិនចាំស្លាកលេខ (ត្រូវជនសង្ស័យលួចទៅបាត់)។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ២នាក់ជិះម៉ូតូ២គ្រឿងផ្សេងគ្នា មួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សមិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាក ហុងដា បីត ពណ៌សពាក់ស្លាកលេខ កណ្តាល 1AS-0435 ជិះស្របគ្នាតាមបណ្តោយផ្លូវលេខ៩២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុកែងផ្លូវភ្នំពេញហាណូយ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក តាកូម៉ា ពណ៌សពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2- 0035 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៩២មកពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោគមកបុករះពីក្រោយម៉ូតូទាំង២គ្រឿងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ដោះស្រាយទេព្យាយាមរត់រហូតទៅដល់ផ្លូវបេតុង ឱកាសខ្ញុំត្រូវសមត្ថកិច្ចតាមឃាត់បានទាំងរថយន្ត និងអ្នកបើករថយន្តយកទៅប៉ុស្ថិ៍នគរបាលសង្កាត់ភ្នំពេញថ្មីសួរនាំបន្តនិងទុកប្រគល់ឲ្យសមត្ថកិច្ចជំនាញ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ តែដោយសារម្នាក់រងរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់បាត់ទៅ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


