Connect with us

ចរាចរណ៍

រថយន្ត​បើកចេញ​ពី​ផ្លូវ​លំ​មិន​ប្រយ័ត្ន បុក​ម៉ូតូ​២គ្រឿង ស្លាប់​ម្នាក់ របួស​ធ្ងន់​២​នាក់

បានផុស

នៅ

​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ នៅក្នុង​ចំណោម​ជនរងគ្រោះ​ចំនួន​៣​នាក់ បន្ទាប់ពី​មាន​រថយន្ត​មួយគ្រឿង បាន​បោះពួយ​ចេញពី​ផ្លូវលំ​មិន​ប្រយ័ត្ន ក៏បាន​បុក​ទៅលើ​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវជាតិទាំង​មិនដឹង​ខ្លួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណីនេះ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង២ និង ៤៥​នាទីរសៀល រវាង​រថយន្ត​និង​ម៉ូតូ ចំនួន​២​គ្រឿង។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ គឺ​បាន​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​នីសា​ន់​ពណ៌ ទឹកប្រាក់ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ ងិន ប្រុស ភេទប្រុស អាយុ​២២​ឆ្នាំ រស់នៅ ភូមិ​ថ្លុក​សង្កែ ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​បន្តថា នៅ​មុនពេល​កើតហេតុ គឺ​រថយន្ត​នេះ បាន​បើក​ចេញពី​ផ្លូវលំ​ឡើងមក​លើផ្លូវ​ជាតិ ហើយ​មិនបាន​ប្រុង​ប្រយ័ត្ន ស្រប​ពេល​ដែល​ម៉ូតូ​ចំនួន​២​គ្រឿង កំពុង​ធ្វើ​ដំណើរ​មកដល់ ក៏​បណ្ដាល​ឲ្យ​បុក​ម៉ូតូទាំង​២​គ្រឿង​នោះ​តែម្ដង ដោយ​ម៉ូតូ​នោះ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ សេរី​២០២០​ពាក់​ស្លាក​លេខ បាត់ដំបង 1AM 5877​អ្នកបើកបរ​ឈ្មោះ ភោគ បញ្ញា ភេទប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង (​ស្លាប់​នឹង​កន្លែងកើតហេតុ​) ឯ​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ​ជា សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​របួសធ្ងន់​) ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ សេរី​២០២១​ ពាក់​ស្លាក​លេខ បាត់ដំបង 1AM 5890 បើកបរ​ដោយ​ឈ្មោះ ​វ៉ាត ឧ​ត្ត​ម ភេទប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ( របួសធ្ងន់​) ។

​ជនរងគ្រោះ​ទាំង២នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ចំណែក​សព​ក៏បាន​ប្រគល់​ជូន​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ដែរ​។ បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ទាំង​០២​គ្រឿង ត្រូវ​បាន​កម្លាំង យក​ទៅ​រក្សាទុក​នៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បួរ​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ​៖ សោ និយម​រត្ន័​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អគារធំមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជាទីតាំងស្នូលបង្កប់​វប្បធម៌ចម្រុះ​សម័យ​អាណានិគម​បារាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ប.ស.ស កុមារ(អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) ទទួលបានអត្ថប្រយោជន៍​ព្យាបាលឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស

ជីវិតកម្សាន្ដ១ ម៉ោង មុន

ប្រឡូកសិស្បៈជាង១០ឆ្នាំ ខេម ថាដើរមកដល់ចំណុចនេះ មិនដោយសារការគាំទ្របែបសុីជោរទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

រូបរាង Lee Jang Woo ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ រហូតទស្សនិកជនប្រៀបធៀបសម្រស់ពីមុន

សន្តិសុខសង្គម២ ម៉ោង មុន

ឆក់ការបូបពីបុរសម្នាក់ទាំងព្រឹកអស់លុយជិត១​ពាន់​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម