ចរាចរណ៍
ផ្លូវ៦០ម៉ែត្រ! បើករថយន្ដក្រោមជាតិអាល់កុល០.៦៧mg/l បុកម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ម្នាក់
ជនរងគ្រោះជាបុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយសារករណីគ្រោះថ្នាក់ចរាចរាណ៍រវាងរថយន្ដម៉ាកស្តារិច បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក នៅបណ្ដោយផ្លូវ៦០ម៉ែត្រ ខណៈអ្នកបើកបររថយន្ដត្រូវបានកម្លាំងឃាត់ខ្លួនក្រោមជាតិអាល់កុលកម្រិត 0.67mg/l។

ករណគ្រោះគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីរថយន្តម៉ាក ស្តារិច ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 អ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន និងយកមកត្រួតពិនិត្យជាតិអាល់កុលជាលទ្ធផលកម្រិត0.67mg/l។ ចំណែកជរងគ្រោះមានឈ្មោះ រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបេជាកម្មករសំណង់ មានស្រុកកំណើត នៅខេត្តកំពង់ធំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីកើតហេតុ អ្នកបើករថយន្ដបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រដេញតាមរហូតឃាត់បានទាំងរថយន្ត និងអ្នកបើកបរ។
បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចជំនាញឃាត់បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


