ចរាចរណ៍
រថយន្តស្ទូច ១ គ្រឿង បត់ត្រឡប់ក្រោយមិនប្រយ័ត្ន បាក់.ក ស្លាប់បុរស ១ នាក់ និង ១ នាក់ទៀត របួសធ្ងន់ នៅផ្លូវ ៦០ ម៉ែត្រ
បុរស ២ នាក់ ជិះម៉ូតូតាមផ្លូវ ៦០ ម៉ែត្រ ស្រាប់តែត្រូវរថយន្តស្ទូចដែលបើកស្របគ្នា បត់ត្រឡប់ក្រោយ បណ្ដាលឲ្យជនរងគ្រោះជិះបុកពីក្រោយផ្នែកខាងឆ្វេង បាក់.ក ស្លាប់ម្នាក់ និង រងរបួសធ្ងន់ម្នាក់។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០១ និង ៣៣ នាទីរសៀល ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចក្បែរស្តុបព្រែកហូរ តាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មានបុរស ២ នាក់ ជិះម៉ូតូ សង់ឌ្រីម ឆ្នាំ ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LO-4442 ជិះឌុបគ្នា បើកបរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ស្របគ្នាជាមួយរថយន្ត ១ គ្រឿង ប្រភេទស្ទូច មិនចាំស្លាកលេខ។ ខណៈនោះ រថយន្តស្ទូច បានបត់ត្រឡប់ក្រោយ បង្កឲ្យបុរសជាអ្នកជិះម៉ូតូទៅបុកពីក្រោយផ្នែកខាងឆ្វេង នៃរថយន្តពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកឌុប បាក់.ក ស្លាប់ភ្លាមៗ ជាប់ជាមួយម៉ូតូ។ ចំណែកអ្នកអង្គុយក្រោយ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ស្របពេលនោះ រថយន្តស្ទូច បានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។ ភ្លាមៗ ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច កំពុងព្យាយាមទំនាក់ទំនងស្វែងរកសាច់ញាតិ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងនៅទីតាំងកើតហេតុធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកឯរថយន្តបង្ក សមត្ថកិច្ច កំពុងស្រាវជ្រាវជុំវិញតំបន់កើតហេតុ រកមើលតាមកាមេរ៉ាសុវត្ថិភាព ដើម្បីចាប់យកជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


