Connect with us

ព័ត៌មានអន្ដរជាតិ

អនុប្រធាន​បក្ស​ប្រជាជន​ថៃ៖ ថៃមិនគួរធ្វើ​តាមអាមេរិក​ទេ ព្រោះ​ពួក​គេ​ខ្វះ​ការយល់ដឹង​ពី​ជម្លោះ​កម្ពុជា-ថៃ

បានផុស

នៅ

អនុប្រធានបក្សប្រជាជន លោក Rangsiman Rome បានព្រមានថា ប្រទេសថៃមិនគួរធ្វើតាមឆន្ទៈរបស់មហាអំណាចសកលនោះទេ ដោយនិយាយថា «ពេលខ្លះពួកគេមិនមានព័ត៌មានត្រឹមត្រូវ»។​​ ការលើក​ឡើង​នេះ សំដៅ​លើ​​របាយការណ៍ដែល​ថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​ ត្រាំ កំពុង​ស្វែងរកការសម្រុះសម្រួលបញ្ចប់​ជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក Rangsiman Rome
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ khaosod នាថ្ងៃ​ទី​៨ខែ​តុលា​ឆ្នាំ​២០២៥ លោក Rangsiman បាន​​រៀបរាប់​ថា ភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនមិនអាចដោះស្រាយបានតាមរយៈកិច្ចព្រមព្រៀងដ៏សាមញ្ញមួយ​ទេ ដោយសង្កត់ធ្ងន់ថា បញ្ហាពាក់ព័ន្ធនឹង​ព័ត៌មានលម្អិតដ៏ស៊ីជម្រៅ និងស្មុគ្រស្មាញ ដែលត្រូវបានគេមើលរំលងអស់ជាច្រើនឆ្នាំ។

លោក Rangsiman បានសម្តែងក្តីសង្ឃឹមសម្រាប់ដំណោះស្រាយដោយសន្តិវិធីក្រោមនីតិរដ្ឋ ខណៈពេលដែលសង្កត់ធ្ងន់ទៅលើតម្រូវការដើម្បី​ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ប្រទេសថៃ។

លោក​បាន​រៀបរាប់​​ថា «វា​មិន​មែន​គ្រាន់​តែ​ចាប់​ដៃ​គ្នា​និយាយ​ថា​​វា​ចប់​នោះ​ទេ បញ្ហា​ព្រំដែន​កម្ពុជា​ថៃ​ត្រូវ​បាន​កប់​ជា​យូរ​មក​ហើយ​។ យើង​ត្រូវ​គ្រប់គ្រង​វា​ដោយ​ប្រុង​ប្រយ័ត្ន និង​ផ្អែក​លើ​ការ​ពិត»។

លោក Rangsiman ក៏បានលើកឡើងថា លោកប្រធានាធិបតី ត្រាំ កំពុងស្វែងរក​រង្វាន់ណូបែលសន្តិភាព តាមរយៈការសម្រុះសម្រួលជម្លោះព្រំដែន ដោយហៅវាថាជា បញ្ហាផ្ទាល់ខ្លួនរបស់​លោក ត្រាំ ប៉ុន្តែទទូចថា​ កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវតែលើសពីភាសា​កាយវិការ។

ទាក់ទងនឹងរបាយការណ៍ដែលថាលោក ត្រាំ អាចជាប្រធាន​ពិធីចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុង​កូឡាឡាំពួរ លោក Rangsiman បាន​ប្រាប់​ថា រឿង​បែបនេះតម្រូវ​ឲ្យ​មានការពិភាក្សាលម្អិត និងពេលវេលាឲ្យ​ច្បាស់លាស់ ដោយកត់សម្គាល់ថា ប្រទេសថៃកំពុងស្វែងរកតុល្យភាពដ៏​នឹង​ធឹង​ ចំពេល​មានការប្រកួតប្រជែងរវាងមហាអំណាចធំៗ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម