ព័ត៌មានជាតិ
គ្រឹះស្ថានសិក្សា៩ និងអង្គភាពមួយចំនួន ត្រូវបានចាត់ចែងអនុវត្តវិធានការ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី១០វិច្ឆិកាថា គិតត្រឹមយប់ថ្ងៃទី៩ វិច្ឆិកាក្រសួងអប់រំ បានរកឃើញគ្រឹះស្ថានសិក្សាឯកជន ចំនួន៩ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចំនួន០២ ក្លឹបហាត់កីឡាការ៉ាតេដូ ចំនួន១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា។

លោកបានបន្តថា អង្គភាពក្រោមឱវាទក្រសួងទាំងនេះ បានចាត់ចែងអនុវត្តវិធានការ តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ លោកបានបន្ថែមថា ជាមួយគ្នានេះដែរក្រសួង បានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនជាបណ្ដោះអាសន្នរយៈពេល០២សប្តាហ៍ និងបន្តការសិក្សាតាមអនឡាញ នៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ។ ក្រសួងក៏បានផ្អាកដំណើរការ ជាបណ្តោះអាសន្ន នៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់មានការជូនដំណឹងជាថ្មី។
បើតាមលោក រស់ សុវាចា អង្គភាពក្រោមឱវាទក្រសួងគិតត្រឹមយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០មានមន្ទីរអប់រំ យុវជន និងកីឡាខេត្តទី២មាន សមាជិកមួយចំនួនបានចូលរួមប្រជុំជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី៩៖ សិស្ស៣រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។

គិតត្រឹមយប់ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០២០ មានក្លឹបហាត់ការ៉ាតេដូ១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៖ គ្រូបង្ហាត់កីឡាការ៉ាតេដូ ដែលជាអង្គរក្សជនជាតិខ្មែរការពារផ្ទាល់អ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ មន្ទីរអប់រំ យុវជន និងកីឡាខេត្តទី១៖ បុគ្គលិកនិងសមាជិកគ្រួសារចំនួន២៣រូប បានទទួលទានអាហារជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី៨៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។គ្រឹះស្ថានសិក្សាទី៧ សិស្ស១រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
គិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០មានគ្រឹះស្ថានសិក្សាទី៦៖ សិស្ស២រូបមានមាតាបិតាដែល បានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី៥៖ សិស្ស២រូបមានមាតាបិតា បានប៉ះពាល់ជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០មានគ្រឹះស្ថានសិក្សាទី៤៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី៣៖ សិស្ស២រូបមានមាតាបិតាបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។ គ្រឹះស្ថានសិក្សាទី២៖ សិស្ស២រូប មានមាតាបិតាបានប៉ះពាល់ជាមួយ អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។គ្រឹះស្ថានសិក្សាទី១៖ បុគ្គលិក១រូបបានប៉ះពាល់ជាមួយអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ជូនក្រសួង តាមរយៈលេខទូរសព្ទ០១២៣៣៥៩៩៩។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩វិច្ឆិកា ការធ្វើតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានចំនួន១១៤៣នាក់ ក្នុងនោះមានអ្នកអវិជ្ជមានវីរុសកូវីដ១៩ មានចំនួន១១៤០នាក់និងវិជ្ជមាន៣នាក់។ នៅសល់វត្ថុសំណាក់ចំនួន២៣នាក់ទៀត ដែលនឹងត្រូវវិភាគបន្ត ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកានេះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ឯកឧត្តមហ៊ុន ម៉ានី បញ្ជាក់រូបថតមួយសន្លឹកថតកៀកឯកឧត្តម សួស យ៉ារ៉ា ដែលឆ្លងកូវីដ ១៩

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ