Connect with us

ព័ត៌មានជាតិ

ជប៉ុនផ្តល់ថវិកាជាង១៨ម៉ឺនដុល្លារសម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ១៨៣,៥៨៨ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ គឺនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ និងមន្ទីរពេទ្យបរកែវក្នុងខេត្តរតនគិរី ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែតុលា​  ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មាន ចំពោះគម្រោងទី១ រដ្ឋាភិបាលជប៉ុននឹងផ្ដល់ថវិកាចំនួន ១២០,៣០៨ ដុល្លារអាមេរិក ទៅឱ្យនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់ដើម្បីធ្វើលទ្ធកម្មរថយន្តសង្គ្រោះរបស់ជប៉ុនសម្រាប់រាជធានីភ្នំពេញ ខេត្ត កណ្តាល និងខេត្តព្រះសីហនុ។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការឆ្លើយតបបន្ទាន់នៅតំបន់ទីប្រជុំជន ក្នុងប្រទេសកម្ពុជា ដែលការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅតំបន់ទីប្រជុំជនបាននាំមកនូវឧប្បត្តិហេតុអគ្គិភ័យជាញឹកញាប់ ដោយសារកត្តាអគារពុំមានសុវត្ថិភាព និងបណ្តាញខ្សែភ្លើងដ៏ស្មុគស្មាញ។ ទោះបីជាមាន បុគ្គលិកសុខាភិបាលនៅស្ថានីយ៍ពន្លត់អគ្គិភ័យក៏ដោយ ការខ្វះខាតនូវរថយន្តសង្គ្រោះបន្ទាន់បានពន្យារកិច្ច ខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិត ដែលពេលខ្លះអាចបណ្តាលឱ្យមានអ្នកស្លាប់។

ដើម្បីដោះស្រាយបញ្ហានេះ រថយន្តសង្គ្រោះបន្ទាន់ចំនួន៤ នឹងត្រូវបានផ្តល់ដល់ស្ថានីយ៍ពន្លត់អគ្គិភ័យ ដែលក្នុងនោះមានរាជធានីភ្នំពេញ ចំនួន២គ្រឿង ខេត្តកណ្តាលចំនួន១គ្រឿង និងខេត្តព្រះសីហនុចំនួន១គ្រឿង ដើម្បីជួយសម្រួលដល់ការ សង្គ្រោះបន្ទាន់ និងការថែទាំឱ្យបានលឿន ក្នុងករណីអគ្គិភ័យ។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៤,១៤ លាននាក់ ជាមួយការលើកកម្ពស់នូវប្រតិបត្តិការជួយសង្គ្រោះផ្នែកអគ្គិភ័យ និង បង្កើនសុវត្ថិភាពសាធារណៈ។

ចំណែកគម្រោងទី២ គឺគម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវក្នុងខេត្តរតនគិរី ក្នុងនោះរដ្ឋាភិបាលជប៉ុននឹងផ្ដល់ថវិកាចំនួន ៦៣,២៨០ ដុល្លារអាមេរិក ទៅឱ្យមន្ទីរពេទ្យបង្អែកបរកែវ សម្រាប់ប្រើប្រាស់ដើម្បីបំពាក់ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មី ពីព្រោះថាចាប់តាំងពីម៉ាស៊ីនថតកាំរស្មីអ៊ិចបានខូចក្នុងឆ្នាំ២០២១ អ្នកជំងឺដែលត្រូវការ ថតរូបភាពកាំរស្មីអ៊ុចត្រូវធ្វើដំណើរចម្ងាយ ៣០គីឡូម៉ែត្រ ទៅកាន់មន្ទីរពេទ្យខេត្ត ដោយចំណាយទាំងថ្លៃធ្វើ ដំណើរខ្ពស់ និងពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ។ បន្ថែមពីនេះ ការដាច់ភ្លើងញឹកញាប់ ជាពិសេសក្នុងរដូ វវស្សា កាន់តែរាំងស្ទះដល់ការព្យាបាល។

ដោយសារអគារព្យាបាលជំងឺទូទៅខ្វះម៉ាស៊ីនភ្លើង គ្រូពេទ្យត្រូវប្រើ ប្រាស់ពិលដើម្បីធ្វើការងារ។ មន្ទីរពេទ្យក៏ខ្វះនូវម៉ាស៊ីនចាប់ចង្វាក់បេះដូងផងដែរ ដែលចាំបាច់ក្នុងការរកឃើញ សញ្ញាដំបូងនៃជំងឺបេះដូង។ តាមរយៈការបំពាក់ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើ ងថ្មី មន្ទីរពេទ្យនឹងអាចផ្តល់ការធ្វើរោគវិនិច្ឆ័យបានលឿន និងត្រឹមត្រូវជាងមុន ដែលលើកកម្ពស់ការថែទាំអ្នកជំងឺ ប្រមាណ ៩,៥០០នាក់ ជារៀងរាល់ឆ្នាំ និងកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុលើសហគមន៍ជនបទ។

ក្នុងពិធីចុះហត្ថលេខា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ថ្លែងថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលសង្កេតឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមនានា ដែលត្រូវ នាពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការនានា រួមទាំង “គូសាណូណិ” ផងដែរ។»។

គួរឱ្យដឹងថាគម្រោងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយ ជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង ៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ចំនួន ៧០៦គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម