Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន ស្នើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល

បានផុស

នៅ

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បន្ទាប់ពីមានអំពើហិង្សាកើនឡើងនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី១១ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan ដែលតំណាងឱ្យអាស៊ានជាប្រធានបច្ចុប្បន្នបានជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។ លោក Hasan បានជំរុញឱ្យរបបនេះ ប្រកាសបទឈប់បាញ់ បញ្ចប់អំពើហិង្សាលើជនស៊ីវិល និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ទៅដល់អ្នកដែលត្រូវការជំនួយ។

ដំណើរទស្សនកិច្ចរបស់លោកបានកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់ និងជាង៥០ នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដោយរបបយោធាក្នុងពិធីបុណ្យព្រះពុទ្ធសាសនាមួយនៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំក្នុងប្រទេសមីយ៉ាន់ម៉ា

លោក Hasan ក៏បានផ្តល់ជំនួយពីប្រទេសម៉ាឡេស៊ី ក្នុងការបង្កើតលំហអព្យាក្រឹតសម្រាប់កិច្ចសន្ទនារួមក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់របស់មីយ៉ាន់ម៉ា ដោយឆ្លុះបញ្ចាំងពីការជំរុញរបស់អាស៊ានសម្រាប់ដំណោះស្រាយនយោបាយដោយសន្តិវិធី។ ការពិភាក្សាក៏បានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងការបោកប្រាស់តាមអ៊ីនធឺណិត និងការទទួលយកទីម័រខាងកើតជាសមាជិកទី ១១ របស់អាស៊ានផងដែរ។

លោកបានជំរុញរបបយោធាធ្វើសកម្មភាពបន្ថែមទៀតដើម្បីធានាថាការបោះឆ្នោតនាពេលខាងមុខនៅចុងឆ្នាំនេះមានភាពសេរី យុត្តិធម៌ និងអាចជឿទុកចិត្តបាន ហើយបានគូសបញ្ជាក់ពីតម្រូវការក្នុងការដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាដោយការដោះស្រាយបញ្ហាឫសគល់របស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាជាមុន៕

ការវាយប្រហាររបស់យោធាលើផ្ទះជនស៊ីវិល។

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម