ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ២០២៤ រាជធានីភ្នំពេញ ទទួលគម្រោងវិនិយោគ ៩៦៥ គម្រោង ជាមួយទុនប្រមាណ ១៣ ពាន់លានដុល្លារ
គិតត្រឹមឆ្នាំ២០២៤ រាជធានីភ្នំពេញទទួលបានគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស) មានចំនួនសរុប ៩៦៥ គម្រោង ក្នុងទុនវិនិយោគប្រមាណ ១៣ ពាន់លានដុល្លារ និងបង្កើតការងារបានប្រមាណ ៥១ ម៉ឺនកន្លែង។ នេះបើតាមលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញថ្លែងនៅក្នុង “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥” ដែលរៀបចំឡើងកាលពីចុងសប្តាហ៍មុននេះ។
លោក ហួត ហៃ បានបន្តថា ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគក្រោម ៥ លានដុល្លារ ដែលចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញមានចំនួន ១១០ គម្រោង ជាមួយទុនវិនិយោគប្រមាណ ៣៤៣ លានដុល្លារ ដែលបានបង្កើតការងារចំនួន ៥៥ ម៉ឺនកន្លែង។

រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា បានវិត្តន៍ពីទីក្រុងដែលត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងដោយភ្លើងសង្គ្រាម ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប។
ភូមិសាស្រ្តរាជធានីភ្នំពេញបែងចែកជា ១៤ ខណ្ឌ ១០៥ សង្កាត់ ៩៥៣ ភូមិ មានប្រជាជនរស់នៅសរុបចំនួន ២,២៨១,៩៥១ នាក់ ជាមួយវិសាលភាពផ្ទៃដីគ្របដណ្តប់ទំហំ ៦៩២.៦៤ គីឡូម៉ែត្រក្រឡា។

បើតាមមន្រ្តីក្រសួងទេសចរណ៍កម្ពុជា តាមរយៈការចូលរួមលើកស្ទួយវិស័យទេសចរណ៍ ចំនួនទេសចរដែលធ្វើដំណើរមករាជធានីភ្នំពេញ មានការកើនឡើងឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
ជាក់ស្ដែង នៅក្នុងឆ្នាំ២០២៤ រាជធានីភ្នំពេញ បានទទួលទេសចរសរុបចំនួន ១១,៥៨៨,៦៤០ នាក់ កើនឡើង ៤៨% បើប្រៀបធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទេសចរជាតិចំនួន ៩,៣២០,៣៨៧ នាក់ និងទេសចរអន្តរជាតិចំនួន ២,២៦៨,២៥៣នាក់។

សម្រាប់ឆ្នាំ២០២៥ គិតត្រឹមខែសីហា រាជធានីភ្នំពេញបានទទួលភ្ញៀវទេសចរសរុបចំនួន ៨,៣៦៧,៤១២ នាក់ ក្នុងនោះ ទេសចរជាតិចំនួន ៧,០២៥,៧៥៩ នាក់ និងទេសចរអន្តរជាតិមានចំនួន ១,៣៤១,៦៥៣ នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ឃើញថា ទេសចរជាតិបានកើនឡើង ២០៤% និងទេសចរអន្តរជាតិបានកើនឡើង ១១៧.១០%។
រាជធានីភ្នំពេញ បច្ចុប្បន្នមានមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ចំនួន ១ ៥៥៩ អាជីវកម្ម ដែលរួមមានសណ្ឋាគារ អាផាតម៉ិន ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ស្ប៉ា ម៉ាស្សាសុខភាព មណ្ឌលកម្សាន្ដទេសចរណ៍មនុស្សពេញវ័យ សេវាកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ និងមានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ១ ពាន់នាក់ សម្រាប់ផ្ដល់សេវាកម្មដល់ទេសចរជាង ១២ ភាសា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


