Connect with us

ព័ត៌មានជាតិ

ចិន ផ្ដល់កៅអីធ្មេញ ២ គ្រឿង ដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមាត់ធ្មេញកុមារកម្ពុជា

បានផុស

នៅ

មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​ការពារ​ជំងឺ ហៃ​ណាន ​, ក្រុង​ហៃ​ខូវ ​, ​ខេត្ត​ហៃ​ណាន​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បានផ្តល់​កៅអី​ធ្មេញ ចំនួន ២ គ្រឿង ​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ ​ដើម្បី​លើកកម្ពស់​សុខភាព​មាត់​ធ្មេញ​កុមារ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​ និង​ទទួល​កៅអី​ធ្មេញ ចំនួន ២​ គ្រឿង​ នេះ​ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ​១៣​ ខែតុលា ​ឆ្នាំ​ ២០២៥​ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ , អនុប្រធាន​សមាគម​វេជ្ជសាស្ត្រ​អន្តរជាតិ និង​ជា​ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក​វេជ្ជបណ្ឌិត ​ញឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក Chen Cong តំណាង​ស្ថានទូត សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា​ និង​លោកស្រី Lin Yingzi លេខា​គណៈកម្មាធិការ​បក្ស មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ខេត្ត ហៃ​ណាន។

លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ ​បាន​មានប្រសាសន៍ថា ​នេះ​ជា​លើក​ទី ២ ​ហើយ​ ដែល​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បានផ្តល់​សម្ភារៈ​កៅអី​ធ្មេញ ចំនួន ២ គ្រឿង​ របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ខេត្ត ហៃ​ណាន ​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​ ដើម្បី​ជួយ​ឱ្យ​មន្ទីរពេទ្យ​កុមារ​ជាតិ​ កាន់​តែ​មាន​សក្ដានុពល​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​គុណភាព​សេវា​សុខាភិបាល ដើម្បី​សុខុមាលភាព​កុមារ​កាន់តែ​ប្រសើរ ​ខណៈ​កាលពី​ថ្ងៃទី ​១ ខែមិថុនា ឆ្នាំ ​២០២៣ សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក បានផ្តល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯ​.​ឧ ហ៊ុន មា​នី ប្រធាន ស​.​ស​.​យ​.​ក និង​លោកជំទាវ យឹម ឆៃ​លីន ប្រធានកិត្តិយស​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក ជា​ម៉ាស៊ីន​អេកូ​បេះដូង​ចំនួន​ ១ ​ឈុត ​មានតម្លៃ​ ២ ​ម៉ឺន​ដុល្លារ​អាមេរិក ​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​ការប្រើប្រាស់​ក្នុង​ការថត​ឆ្លុះ​ពោះ និង​បេះដូង លើ​កុមារ ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក Chen Cong តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​ សង្ឃឹមថា​ តាមរយៈ​កៅអី​ធ្មេញ ចំនួន ២​ គ្រឿង​ នេះ​ នឹង​ចូលរួម​ចំណែក​លើកកម្ពស់​សុខភាព​កុមារ​កម្ពុជា​កាន់តែ​ប្រសើរ ព្រោះថា​រដ្ឋាភិបាល​ចិន​តែងតែ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ ដល់​ប្រទេស​កម្ពុជា​ ពិសេស​វិស័យ​សុខាភិបាល។

លោក​បណ្ឌិត ហេង សុខគង់ បាន​ថ្លែងអំណរគុណ​ចំពោះ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ខេត្ត ហៃ​ណាន ​ដែល​បានផ្តល់​កៅអី​ធ្មេញ ចំនួន ២​ គ្រឿង​ ជូន​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ ​ខណៈ​កាលពី​ឆ្នាំ​មុន​ បានផ្តល់​កៅអី​ធ្មេញ​ចំនួន ២ ​គ្រឿង​ ដូចគ្នា​ ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​សូត្រ​និគម ខេត្ត​សៀមរាប​ ផងដែរ។ នេះ​គឺជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​បំផុត​ដែល​ខេត្ត​ហៃ​ណាន​ បាន​ជួយ​ដល់​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម