Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ចំណាប់ខ្មាំង​ដែល​នៅ​រស់​ ត្រូវ​ក្រុម​ហាម៉ាស​ដោះលែង​អស់​ហើយ

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់​ BBC ក្រុមហាម៉ាស​បាន​និយាយ​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១៣​ខែតុលា​នេះ​ថា ខ្លួនបានប្រគល់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល​ដែល​នៅ​មាន​ជីវិត​ទាំង២០​នាក់រួចរាល់​អស់ហើយ ក្រោម​បទ​ឈប់បាញ់​​ថ្មី​ដែល​មាន​ការ​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក។

ក្រុម​គ្រួសារ​ចំណាប់ខ្មាំង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាប់ខ្មាំង​ត្រូវ​បាន​ចាប់​ពង្រត់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល​ក្នុង​អំឡុង​ពេល​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៧ខែ​តុលាឆ្នាំ២០២៣។ ជាថ្នូរនឹងចំណាប់ខ្មាំង អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ២៥០នាក់ និងអ្នកជាប់ឃុំជាង ១៧០០នាក់។

បទឈប់បាញ់នេះ កើតឡើងបន្ទាប់ពីជម្លោះដែលបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ​២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់។ ក្រោយមកប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានធ្វើ​ឲ្យ​ប្រជាជនប៉ាឡេស្ទីនជាង ៦៧ ០០០​នាក់ស្លាប់ និងជិត ៩០% នៃប្រជាជននៅតំបន់ហ្គាហ្សាចំនួន ២លាននាក់បានផ្លាស់ទីលំនៅ និងបានបំផ្លាញទឹកដីនៅហ្គាហ្សាស្ទើរទាំងស្រុង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម