ព័ត៌មានអន្ដរជាតិ
ឆេះឡានក្រុងនៅឥណ្ឌា ស្លាប់មនុស្ស២០នាក់
យ៉ាងហោចណាស់មនុស្ស២០នាក់បានបាត់បង់ជីវិត នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានឆាបឆេះ ខណៈពេលកំពុងធ្វើដំណើររវាងទីក្រុង Jaisalmer និងទីក្រុង Jodhpur ក្នុងរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារទី១៤ខែតុលា។

រថយន្តក្រុងដឹកអ្នកដំណើរជាង៥០នាក់បានផ្ទុះឆេះបន្ទាប់ពីឃើញមានផ្សែងហុយចេញពីខាងក្រោយរថយន្ត។ មន្ត្រីប៉ូលិសជាន់ខ្ពស់ Rajesh Meena បានប្រាប់ទីភ្នាក់ងារព័ត៍មាន AFP ថា «អ្នកដំណើរ១៩នាក់បានស្លាប់នៅក្នុងឡានក្រុង ហើយម្នាក់បានស្លាប់ដោយសាររងរបួសរលាកនៅតាមផ្លូវទៅដឹកទៅកាន់ទីក្រុង Jodhpur»។
យោងតាមសារព័ត៌មាន Press Trust of India អ្នកបើកបរបានឈប់រថយន្តក្រុងនៅតាមបណ្តោយផ្លូវហាយវេ នៅពេលដែលគាត់បានកត់សម្គាល់ឃើញផ្សែង ប៉ុន្តែអណ្តាតភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយបានឆាបឆេះរថយន្តទាំងមូលក្នុងរយៈពេលតែមួយភ្លែត។ អគ្គិភ័យបានឆាបឆេះភ្លាមៗបន្ទាប់ពីរថយន្តក្រុងបានចាកចេញពីទីក្រុង Jaisalmer នៅម៉ោងប្រហែល៣រសៀលម៉ោងក្នុងស្រុក។
ទូរទស្សន៍ឥណ្ឌា NDTV បានរាយការណ៍ថា ការឆ្លងភ្លើងអាចបណ្តាលឲ្យមានអគ្គិភ័យនេះ ទោះបីជាវាមិនត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។
នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានសម្តែងការរំលែកទុក្ខរបស់គាត់ដោយនិយាយថា គាត់«សោកសៅចំពោះការបាត់បង់ជីវិត» និងអធិស្ឋានសម្រាប់អ្នករងរបួស។ លោកបានប្រកាសផ្តល់សំណងចំនួន ២០០ ០០០រូពី (ប្រមាណ ២ ៩២៥ ដុល្លារអាមេរិក) សម្រាប់គ្រួសារអ្នកស្លាប់ និង ៥០ ០០០រូពី សម្រាប់អ្នករងរបួស។
ប្រទេសឥណ្ឌាមានកំណត់ត្រាគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ ក្នុងឆ្នាំ២០២៣ ប្រទេសនេះបានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ជាង ៤៨០ ០០០ករណី ដែលបណ្តាលឲ្យមនុស្សស្លាប់ជិត ១៧៣ ០០០នាក់ និងរបួស ៤៦៣ ០០០នាក់។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


