ព័ត៌មានជាតិ
អាជ្ញាធរកំពុងជីកដាក់ប្រព័ន្ធលូធំ ជាប់ផ្លូវ សម្តេចតេជោ(៦០)ម៉ែត្រ ដើម្បីរំដោះទឹក
ភ្នំពេញ ៖ យោងតាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឱ្យដឹងថា បច្ចុប្បន្ននេះសាលារាជធានីភ្នំពេញបានជីកដាក់ប្រព័ន្ធលូខ្នាតធំទំហំ២ម៉ែត្រ៤ជ្រុង និង មានប្រវ៉ែង១៦៦៧ម៉ែត្រ ជាប់នឹងផ្លូវសម្តេចតេជោ(៦០ម៉ែត្រ) ឆ្ពោះទៅស្ទឹងជ្រៅព្រំប្រទល់រាជធានីភ្នំពេញនិងខេត្តកណ្តាល ដើម្បីរំដោះទឹកកុំឱ្យលិចលង់លំនៅឋានពលរដ្ឋ។

លោក ជា សុខៃ បានបន្តថា ក្នុងរដូវវស្សាឆ្នាំនេះ ពេលភ្លៀងធ្លាក់ខ្លាំងបង្កឱ្យលិចលង់លំនៅឋានចំនួន៣ភូមិ ក្នុងនោះមានភូមិទួលរកា១ ភូមិទួលរកា២ និងភូមិទួលរកា៣ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបើសិនជាការដ្ឋានជីកដាក់លូបានសម្រេចរួចរាល់ហើយនោះ គឺលំនៅឋានពលរដ្ឋទាំងសង្កាត់ចាក់អង្រែក្រោម និងសង្កាត់ចាក់អង្រែលើ លែងលិចលង់ដូចសព្វថ្ងៃនេះ។

លោក ជា សុខៃ បានសុំការអធ្យាស្រ័យពីសំណាក់បងប្អូនពលរដ្ឋ ដែលរងការលិចលង់លំនៅឋាននារដូវវស្សានេះ ដោយសារតែការជីកដាក់លូខ្នាតធំមិនទាន់រួចរាល់ជាស្ថាពរ៕
ដោយ ៖ នរា





-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


