ព័ត៌មានអន្ដរជាតិ
ទោះមានកិច្ចព្រមព្រៀងសន្តិភាព តែអ៊ីស្រាអែល បន្តវាយប្រហារច្រើនទីតាំង នៅហ្គាហ្សា
ទោះមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ប៉ុន្តែអ៊ីស្រាអែល នៅតែបើកការវាយប្រហារក្នុងតំបន់ហ្គាហ្សា ដោយអះអាងថា កំណត់គោលដៅលើទីតាំងក្រុមភេរវកម្មនិងយកលេសថា ក្រុមហាម៉ាសរំលោភបទឈប់បាញ់។

តាមការផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី១៩ខែតុលាឆ្នាំ២០២៥ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារច្រើនទីតាំងក្នុងទឹកដីហ្គាហ្សា។
IDF អះអាងថា ខ្លួនបានកម្ទចបន្ទាយក្រុមភេរវកម្មនៅហ្គាហ្សា ក្នុងនោះមានទាំងឃ្លាំងស្តុកអាវុធ ទីបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធហាម៉ាសផងដែរ ដើម្បីឆ្លើយតបទៅការវាយប្រហារលើកងកម្លាំងរបស់ខ្លួនពីសំណាក់ក្រុមសកម្មប្រយុទ្ធនៅទីក្រុង Rafah។

ទន្ទឹមនោះ អ៊ីស្រាអែល ក៏បានបិទច្រកផ្អាកការដឹកជំនួយចូលហ្គាហ្សាជាបណ្តោះអាសន្នផងដែរ ប៉ុន្តែក្រោយមកក៏បើកវិញ បន្ទាប់ពីវាយប្រហារលើគោលដៅទាំងនេះរួច។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស បានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានរំលោភបទឈប់បាញ់ឡើយ ប៉ុន្តែអ៊ីស្រាអែលទៅវិញទេ ដែលមិនគោរព។

សូមជម្រាបជាថ្មី អ៊ីស្រាអែលនិងក្រុមហាម៉ាស បានព្រមព្រៀងបទឈប់បាញ់គ្នានៅដើមខែតុលា ក្រោមផែនការសន្តិភាព២០ចំណុចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ដ្បិតភាគីទាំងពីរ ចោទប្រកាន់គ្នាទៅវិញទៅមកម្តងហើយម្តងទៀតថាមិនបានបំពេញការសន្យារបស់ពួកគេ និងរំលោភលើបទឈប់បាញ់នោះក៏ដោយ ប៉ុន្តែឧបទ្ទវហេតុកាលពីថ្ងៃអាទិត្យគឺជាឧបសគ្គដ៏ធំមួយ ដែលរាំងស្ទះមិនឲ្យមានសន្តិភាពពេញលេញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែលទទួលសាកសពចំណាប់ខ្មាំងម្នាក់ទៀតពីហ្គាហ្សា ខណៈភាពតានតឹងបទឈប់បាញ់កើនឡើង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


