សេដ្ឋកិច្ច
ធនាគារគូកមីនកូរ៉េខាងត្បូង សម្រេចចិត្តពង្រឹងការវិនិយោគវិស័យហិរញ្ញវត្ថុបន្ថែមទៀតនៅកម្ពុជា
ក្រោមហេតុផលកម្ពុជាមានបរិយាកាសវិនិយោគអំណោយផលល្អ លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង សម្រេចចិត្តពង្រីកការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុបន្ថែមទៀតនៅកម្ពុជា។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ជា សិរី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

លោក Lee បានលើកឡើងពីតាំងចិត្តរបស់លោកក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ និងបានលើកឡើងពីសារៈសំខាន់នៃការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសក្តានុពលរបស់កម្ពុជាដើម្បីបញ្ចៀសការយល់ច្រឡំនានា។
លោកបានសង្កត់ធ្ងន់ថា «កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល ដែលបានធ្វើឱ្យម្ចាស់ភាគហ៊ុនរបស់ធនាគារគូកមីន មានទំនុកចិត្ត និងសម្រេចចិត្តពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត តាមរយៈការបន្តគាំទ្រដល់ ធនាគារខេប៊ី ប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធ»។

លោក Lee ក៏បានគូសបញ្ជាក់ពីការតាំងចិត្តក្នុងការធ្វើឱ្យការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាក្លាយជាគំរូមួយដើម្បីបង្ហាញដល់វិនិយោគិនកូរ៉េផ្សេងទៀតអំពីបទពិសោធជោគជ័យក្នុងការវិនិយោគនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោកស្រី ជា សិរី ទេសាភិបាល បានថ្លែងអំណរគុណចំពោះតំណាងភាគទុនិក ធនាគារ គូកមីន នៃប្រទេសកូរ៉េខាងត្បូង ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។

លោកស្រី ក៏បានមានប្រសាសន៍ពីការវិវត្តនៃការរៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការ សំដៅផ្តល់ភាពអំណោយផលដល់ការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
សូមជម្រាបបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងចុះពិនិត្យស្ថានភាពប្រតិបត្តិការរបស់ធនាគារខេប៊ី ប្រាសាក់ ម.ក តាមបណ្ដាខេត្តមួយចំនួនដើម្បីសិក្សាពីសក្តានុពលក្នុងការពង្រីកផលិតផលសេវាហិរញ្ញវត្ថុបន្ថែម៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


