ព័ត៌មានអន្ដរជាតិ
ត្រាំ លុបចោលជំនួបកំពូលជាមួយ ពូទីន ដែលច្រានចោលលក្ខខណ្ឌបទឈប់បាញ់
ក្តីសង្ឃឹមនៃការរកមធ្យោបាយដើម្បីពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន ត្រូវរលាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា កិច្ចប្រជុំជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ត្រូវលុបចោលវិញ ព្រោះតែលោកមិនចង់ខ្ជះខ្ជាយពេលវេលា។

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី២២ខែតុលាឆ្នាំ២០២៥, លោកត្រាំហាក់មិនសប្បាយចិត្ត ព្រោះថា រុស្ស៊ីនៅតែបដិសេធឈប់បាញ់លើអ៊ុយក្រែន។ នេះហើយគឺជាចំណុចធំបំផុត ដែលដល់ថ្នាក់ធ្វើឲ្យមេដឹកនាំអាមេរិកនិយាយថា ប្រជុំធ្វើអ្វីនាំតែខាតពេល ព្រោះលទ្ធផលនៅតែដដែល។
លោកត្រាំ ប្រាប់ទៅអ្នកកាសែតនៅឯការិយាល័យរាងពងក្រពើថា «ខ្ញុំមិនចង់មានកិច្ចប្រជុំដែលធ្វើឲ្យខាតពេលទេ ខ្ញុំមិនចង់ចំណាយពេលខ្ជះខ្ជាយឡើយ ដូច្នេះខ្ញុំនឹងចាំមើលតើតើមានអ្វីកើតឡើង។ មានរឿងជាច្រើនកំពុងកើតឡើងនៅជួរមុខក្នុងសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី។ យើងនឹងជូនដំណឹង ក្នុងរយៈពេលពីរថ្ងៃទៀត ថាយើងនឹងធ្វើអ្វី»។

សូមជម្រាបជាថ្មី តាមគម្រោង ជំនួបត្រាំ-ពូទីន នឹងកើតឡើងក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នៅ២សប្តាហ៍ទៀត។ នោះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់រដ្ឋជាសមាជិក EU ចាប់តាំងពីការលុកលុយពេញទំហឹងលើអ៊ុយក្រែនក្នុងឆ្នាំ២០២២មក។
កិច្ចប្រជុំកំពូលលើកចុងក្រោយរវាងប្រធានាធិបតីទាំងពីរ គឺធ្វើឡើងក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ប៉ុន្តែមិនទទួលបានលទ្ធផលជាដុំកំភួនអ្វីនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេតុអ្វីជំនួបកំពូល ត្រាំ-ពូទីន ធ្វើឡើងនៅទីក្រុង ប៊ុយដាប៉ែស ប្រទេសហុងគ្រី?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


