Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ខំប្រឹងដោះសា ករណីតារាម៉ូដែលបេឡារុស ត្រូវគេសម្លាប់វះយកគ្រឿងក្នុង

បានផុស

នៅ

ទោះព័ត៌មានជុំវិញពិភពលោក ផ្សាយព្រោងព្រាតថា តារាម៉ូដែលសញ្ជាតិបេឡារុសឈ្មោះ Vera Krautsova ត្រូវបានគេល្បួងឲ្យមកប្រទេសថៃ ហើយចាប់ជំរិតយកទៅមីយ៉ាន់ម៉ា ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងបាងកក ខំប្រឹងដោះសានិយាយលាងខ្លួនយកល្អថា តាមពិតតារាវ័យ២៦ឆ្នាំរូបនេះ បានចាកចេញពីប្រទេសថៃដោយខ្លួនឯង ហើយគ្មានសញ្ញានៃការចាប់ពង្រត់អ្វីទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Vera Krautsova (រូបថត៖ Bangkok Post)

រឿងរ៉ាវរបស់ Krautsova ដែលត្រូវក្រុមឧក្រិដ្ឋកម្មអនឡាញនៅមីយ៉ាន់ម៉ា សម្លាប់វះយកគ្រឿងក្នុង បានបង្កការភ្ញាក់ផ្អើលនិងរន្ធត់តក់ស្លុតជុំវិញពិភពលោក ហើយករណីនេះ បង្ហាញយ៉ាងច្បាស់ថា ប្រទេសថៃ ជាស្ពានឆ្លងសម្លាប់ប្រតិបត្តិការរបស់ក្រុមអន្ធពាល Scam។

ស្របពេលមានការតាមដានជាអន្តរជាតិ ប្រទេសថៃកំពុងព្យាយាមដោះសារដោយតាមការផ្សាយរបស់ The Nation កាលពីថ្អៃអង្គារទី២១ខែតុលាឆ្នាំ២០២៥ ស្នងការនៃនាយកដ្ឋានអន្តោប្រវេសន៍ Panumas Boonyalug បានបញ្ចេញលទ្ធផលនៃការស៊ើបអង្កេត ដែលបង្ហាញថា Krautsova បានចូលមកប្រទេសថៃនាវេលាម៉ោង ១២:៤១នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥ តាមអាកាសយានដ្ឋាន សុវណ្ណភូមិ។ 

Vera Krautsova (រូបថត៖ បណ្តាញសង្គម)

ក្រោយមក នាងបានចាកចេញពីប្រទេសនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង ៧:២០ នាទីព្រឹក ដោយជិះយន្តហោះ Thai Airways ជើងហោះហើរ TG301 ឆ្ពោះទៅកាន់ទីក្រុង យ៉ាំងហ្គោន ប្រទេស មីយ៉ាន់ម៉ា។

ទន្ទឹមនោះដែរ លោក Cherngron Rimphadee ស្នងការរង និងជាអ្នកនាំពាក្យនៃនាយកដ្ឋានអន្តោប្រវេសន៍ថៃ និយាយថា ពេលនាងទៅដល់មីយ៉ាន់ម៉ាហើយមានអ្វីកើតឡើង គឺមិនពាក់ព័ន្ធនឹងថៃទេ។

សូមជម្រាបជាថ្មី បើតាមសេចក្តីរាយការណ៍របស់កាសែត Chosun Daily កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ Krautsova ត្រូវគេបញ្ឆោតឲ្យមកទីក្រុងបាងកកកាលពីខែមុន ដោយបោកថា ធ្វើការក្រៅម៉ោងនិងធ្វើសម្ភាសន៍។

យ៉ាងណា អ្វីមិនដូចការរំពឹងទុកឡើយ នាងបែរជាត្រូវក្រុមអន្ធពាលធ្វើស៊ី ដោយនាំទៅភាគខាងជើងប្រ​ទេសមីយ៉ាន់ម៉ា។ នាងត្រូវគេដកហូតលិខិតឆ្លងដែននិងទូរស័ព្ទព្រមទាំងរងការវាយដុំនិងគំរាមគំហែង ​ហើយបង្ខំឲ្យធ្វើការក្នុង​បណ្តាញឆបោកតាមអនឡាញ ឈានដល់ការសម្លាប់វះយកគ្រឿងក្នុងថែមទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ខំប្រឹងដោះសា ករណីតារាម៉ូដែលបេឡារុស ត្រូវគេសម្លាប់វះយកគ្រឿងក្នុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម