ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ជំរុញឱ្យពលករខ្មែរត្រឡប់ពីប្រទេសថៃនាំកូនៗចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានជំរុញឱ្យបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃនាំកូនៗរបស់ខ្លួនមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់គ្នាៗដើម្បីឱ្យពួកគេទទួលបានការសិក្សាពេញលេញ។
ការជំរុញនេះ ខណៈការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៥-២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ខែតុលា រហូតដល់បំណាច់ខែតុលា ឆ្នាំ ២០២៥។ តាមរយៈកម្ពុជាថ្មី លោកស្រី ឃួន វិច្ឆិកា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនគ្រប់អាយុ៦ឆ្នាំទាំងអស់ សូមប្រញាប់នាំកូនៗមកចុះឈ្មោះចូលរៀននៅតាមសាលានានាដែលបងប្អូនរស់នៅ ខណៈការបើកបវេសនកាលឆ្នាំសិក្សាថ្មីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

កាលពីខែសីហាឆ្នាំ២០២៥ ក្រសួងអប់រំ បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រង់ស្ថិតិកុមារ និងសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបានច្បាស់លាស់ដើម្បីជំរុញឱ្យពួកគេចុះឈ្មោះចូលរៀននៅក្នុងឆ្នាំសិក្សាថ្មីនេះ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ធ្លាប់បានលើកឡើងថា សង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃបានបង្ខំឱ្យពលករធ្វើការនៅប្រទេសថៃប្រមាណជិត១លាននាក់ វិលត្រលប់មកស្រុកកំណើតវិញជាមួយនឹងកូនៗរបស់ពួកគាត់ដែលត្រូវការសិក្សាផងដែរ។ លោកថ្លែងថា៖«ព្រោះថាកុមារមកពីប្រទេសថៃមានខ្លះចេះភាសាខ្មែរ តែខ្លះទៀតមិនចេះនិយាយខ្មែរទេចេះតែភាសាថៃដោយសាររៀននៅសាលាថៃ និងខ្លះទៀតមិនបានចូលរៀនទេ»។ ដោយសារកត្តាទាំងនេះ លោករដ្ឋមន្រ្តីលើកទឹកចិត្ត និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយទៅកាន់អាណាព្យាបាលដែលទើបវិលត្រឡប់ពីថៃនាំកុមារទាំងនោះឱ្យមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នាហើយត្រូវសម្របសម្រួលដើម្បីធ្វើយ៉ាងណាឱ្យពួកគេបានចូលរៀន។

ជាធម្មតាដើម្បីចុះឈ្មោះចូលរៀនបាន ត្រូវមានសំបុត្រកំណើត សៀវភៅគ្រួសារ ឬស្នាក់នៅ។ ប៉ុន្តែលោករដ្ឋមន្រ្តី ថ្លែងថា ករណីពួកគាត់ពុំមានឯកសារខាងលើ អាជ្ញាធរត្រូវលើកលែង ដើម្បីបង្កលក្ខណៈងាយស្រួល ធានាបានដល់ការចុះឈ្មោះចូលរៀនតាមគ្រប់ៗគ្នា។ លោកបញ្ជាក់ថា៖«យើងគ្រាន់តែធ្វើតេស្តពិនិត្យមើលឱ្យចូលរៀនតាមអាយុតែម្តងហើយសាលារៀនត្រូវបំប៉នជាភាសាខ្មែរសម្រាប់សិស្សបឋមសិក្សាហើយសម្រាប់សិស្សមធ្យមសិក្សាយើងមានកម្មវិធីស្ពានចម្លងដោយសារគាត់ធំហើយមិនអាចរៀនជាមួយក្មេងៗបានទេ។ អីចឹងទេយើងមានកម្មវិធីសិក្សាមួយទៀតរៀនមួយឆ្នាំ២ថ្នាក់ដូចជារៀនថ្នាក់ទី៧និងទី៨រៀនតែ១ឆ្នាំទេ ហើយអាចចូលរៀនថ្នាក់ទី៩ និងអាចរៀនជំនាញតែម្តងមិនចាំបាច់រៀនចំណេះទូទៅទេ»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសិស្សធំៗដែលមិនអាចចូលរៀនបាន គួររៀនជំនាញវិជ្ជាជីវៈបច្ចេកទេស។ ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អង្គការដៃគូនិងសប្បុរសជននានាជួយគាំទ្រជាសម្ភារសិក្សាក៏ដូចជាផ្តល់ប្រឹក្សាផ្នែកផ្លូវចិត្តដល់កុមារមកពីប្រទេសថៃដើម្បីជួយកាត់បន្ថយអារម្មណ៍តានតឹងរបស់ពួកគាត់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


