ព័ត៌មានជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបជាមួយសម្ដេចធិបតីនៅដើមសប្ដាហ៍ក្រោយ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែតុលាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap News។

Yonhap News បានដកស្រង់សំដីរបស់ទីប្រឹក្សាសន្ដិសុខជាតិកូរ៉េលោក Wi Sung-lac ចុះផ្សាយនៅថ្ងៃទី២៤ ខែតុលានេះថា ប្រធានាធិបតី Lee នឹងជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណត នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដែលនឹងពិភាក្សាអំពីភាពជាដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនិងបញ្ហាដែលនៅជាប់គាំងមួយចំនួន ក្នុងនោះរួមមានឧក្រិដ្ឋកម្មបច្ចេកវិទ្យាផងដែរ។
នៅមិនទាន់មានព័ត៌មានយ៉ាងណាពីរដ្ឋាភិបាលកម្ពុជាចំពោះជំនួបនេះនោះទេខណៈសម្ដេចធិបតី នឹងធ្វើដំណើរទៅកាន់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥ ខែតុលាស្អែកនេះ។

ការប្រកាសពីជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូងជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅពេលនេះគឺបន្ទាប់ពីកម្ពុជា និងកូរ៉េកំពុងព្យាយាមក្នុងការដោះស្រាយបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីមាននិស្សិតជនជាតិកូរ៉េម្នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញបានស្លាប់ដោយអំពើទារុណកម្មដោយជនជាតិចិននៅក្រុងបូកគោ ខេត្តកំពត។ ក្រោយផ្ទុះបញ្ហានេះកូរ៉េបានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនមកជួបពិភាក្សាជាមួយមន្ត្រីកម្ពុជាជាបន្តបន្ទាប់ និងបានឈានដល់បញ្ជូនជនជាតិកូរ៉េដែលត្រូវឃាត់ខ្លួននៅកម្ពុជាត្រលប់ទៅកូរ៉េវិញចំនួន៦៤នាក់។
នៅប៉ុន្មានថ្ងៃនេះកម្ពុជាក៏កំពុងសម្របសម្រួលប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Kim Seok-Ki ចុះត្រួតពិនិត្យទីតាំងដែលអាជ្ញាធរកម្ពុជាចុះបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកនិងទទួលបានការវាយតម្លៃខ្ពស់ពីតំណាងប្រតិភូផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


