ព័ត៌មានជាតិ
ក្នុងឱកាសរំលឹកខួបថ្ងៃ៧មករា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានបន្ធូរបន្ថយទោសដល់ទណ្ឌិត ១២នាក់
ក្នុងឱរំលឹកខួបលើរបបប្រល័យពូជសាសន៍ប៉ុលពត ៧មករា ១៩៧៩ ៧មករា ២០២៦ ខាងមុខ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានសម្រេចធ្វើការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន១២នាក់ ដោយក្នុងម្នាក់ត្រូវបានបន្ថយទោយបានចំនួន៣ខែ។ ការសម្រេចបន្ថយទោសដល់ទណ្ឌិតទាំង១២នាក់នេះ គឺទៅតាមព្រះរាជក្រឹត្យលេខ ២៧.០៤ ១៥.០០មរ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នស/រកត/៩១៨ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាខ្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា បើតាមលោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មកដល់បច្ចុប្បន្នពន្ធនាការខេត្តបន្ទាយមានជ័យមានជនជាប់ឃុំសរុបមានប្រហែល ចំនួន ២.៩៥៣ នាក់។ ជនជាប់ឃុំត្រូវបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដូចជា ការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារ គឺការអប់រំកែប្រែ និងស្ដានីតិសម្បទាដល់ជនជាប់ឃុំ ដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយ និងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់ផងដែរ។
បើតាមប្រធានពន្ធនាគារ ជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក មាន ៣ខែ.៦ខែ.និង៩ខែទៀតផង៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


