ព័ត៌មានជាតិ
លោកអធិការខណ្ឌដង្កោ និងកម្លាំងក្រោមឱវាទ ប្រកាសចូលរួមអបអរសាទខួបលើកទី៤៧ នៃទិវាជ័យជំនះ៧មករា
នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រមូលផ្តុំកងកម្លាំងនគរបាលក្រោមឱវាទទាំងអស់ប្រជុំជួរ និងចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧មករា។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានលើកឡើងក្នុងការចូលរួមអបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជំនះ ៧មករា (១៩៧៩-២០២៦) ជាថ្ងៃរំដោះ និងសង្គ្រោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកអធិការបន្តថា ថ្ងៃ៧មករា គឺជាកំណើតទី២ នៃប្រជាពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាយើងទាំងមូល។ ហេតុដូច្នេះយើងរួមគ្នាថែរក្សាសន្តិភាព ការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង។

លោកអធិការនគរបាលខណ្ឌដង្កោសង្កត់ធ្ងន់ថា «សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានតស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីរំដោះប្រទេសកម្ពុជាពីរណ្តៅមរណៈនៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ថ្ងៃ៧មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាពដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន និងជាពិសេសបានឲ្យគេស្គាល់ កម្ពុជាមិនត្រឹមតែវាលពិឃាតប៉ុណ្ណោះទេ គេស្គាល់កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


