កីឡា
CR7 និង Messi បន្តមានឈ្មោះ ក្នុងបេក្ខភាពប្រជែងពាន ១១ នាក់ល្អបំផុតក្នុងលោក
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសឈ្មោះបេក្ខភាពឆ្នើមទាំង ៨៨ នាក់ជាផ្លូវការនៅថ្ងៃ ចន្ទ ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដើម្បីប្រជែងពានកីឡាករជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោករបស់ FIFA សម្រាប់ឆ្នាំ ២០២៥ ខណៈខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo និង Lionel Messi នៅតែបន្តមានឈ្មោះ។

បេក្ខភាពកីឡាករ ដែលត្រូវបាន FIFA ជ្រើសរើស ដើម្បីប្រកួតប្រជែង គឺសុទ្ធតែជាកីឡាករ ដែលបង្ហាញសមត្ថភាពលេចធ្លោបំផុតជាមួយក្រុម និងជម្រើសជាតិរបស់ពួកគេសម្រាប់ឆ្នាំ ២០២៥។ ពាននេះបានបើកឱ្យអ្នកគាំទ្រទូទាំងពិភពលោក ធ្វើការបោះឆ្នោតកីឡាករ ដែលពួកគេពេញចិត្តចាប់ពីឥឡូវនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥។
ទោះបីជាយ៉ាងណា FIFA មិនទាន់បានប្រកាសផ្លូវការនៅឡើយទេ អំពីកាលបរិច្ឆេទពិតប្រាកដ ដើម្បីប្រកាសអ្នកឈ្នះពាននេះ ប៉ុន្តែបើក្រឡេកទៅមើលឆ្នាំមុន គឺការប្រកាសអ្នកឈ្នះ បានធ្វើឡើងនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៤។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករតាមតួនាទីនីមួយៗ ដែលត្រូវប្រជែងពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោករបស់ FIFA៖
- អ្នកចាំទី៖

- ខ្សែការពារ៖

- ខ្សែបម្រើ៖

- ខ្សែប្រយុទ្ធ៖

បន្ទាប់ពីប្រកាសបញ្ជីឈ្មោះបេក្ខភាពប្រជែងពានជម្រើស ១១ នាក់ល្អបំផុតក្នុងពិភពលោក សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏បានប្រកាសឈ្មោះកីឡាករទាំង ១១ នាក់ ដែលត្រូវប្រជែងពានកីឡាករល្អបំផុតរបស់ FIFA ផងដែរ ក្នុងនោះមាន Ousmane Dembele, Achraf Hakimi, Harry Kane, Kylian Mbappe, Nuno Mendes, Cole Palmer, Pedri, Raphinha, Mohamed Salah, Vitinha និង Lamine Yamal៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


