ចរាចរណ៍
រថយន្តកូរ៉េដឹកជ្រក់ស្ពៃ បើកបំពានភ្លើងស្តុប ត្រូវរថយន្ត GAC បុកក្រឡាប់ផ្ងារជើង
រថយន្តកូរ៉េដឹកជ្រក់ស្ពៃ ១ គ្រឿង បើកបរបំពានភ្លើងស្តុប ក៏ត្រូវរថយន្តម៉ាក GAC បើកជ្រុលទៅបុកបណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងរងការខូចខាត ចាក់ជ្រក់ស្ពៃពេញផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចំណុចស្តុបចំការមន ផ្លូវព្រះនរោត្ដម កែងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តប្រភេទកូរ៉េដឹកជ្រក់ស្ពៃ ម៉ាក hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL 4984 ជិះគ្នា ៣ នាក់ ប្រុស ២ នាក់ និងស្ត្រីម្នាក់ រួមទាំងអ្នកបើកបរ បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ស្រាប់តែបំពានភ្លើងស្តុប ហើយគាប់ជួនពេលនោះក៏ស្រាប់តែបុរសម្នាក់ទៀត បានបើករថយន្តម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CL 0103 ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ទិសដៅពីកើតទៅលិច ជ្រុលទៅបុកនឹងរថយន្តកូរ៉េដឹកជ្រក់ស្ពៃ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងខាងឆ្វេង បត់ក្បាលត្រលប់ក្រោយវិញ រងការខូចខាត ចាក់ជ្រក់ស្ពៃពេញផ្លូវ និងធ្វើឲ្យមនុស្សរបួសតិចតួច។ ដោយឡែកខាងរថយន្ត GAC វិញ រងការខូចខាតខ្ទេចផ្នែកខាងមុខ តែមិនគ្រោះថ្នាក់ដល់មនុស្សទេ។

ក្រោយកើតហេតុអត់មានដំណោះស្រាយ មធ្យោបាយទាំងអស់ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដំណោះស្រាយបន្តនៅពេលក្រោយ៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ១៨ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


