ជីវិតកម្សាន្ដ
រឿងលក់ផលិតផលសៀមមិនចេះអស់ ប៊ី សុធារី ថា បើម្ចាស់ប្រេនហៅខ្លួនទៅមើលស្តុក ខ្លួនក៏ហ៊ានទៅធ្វើសាក្សី
ក្រោយបវរកញ្ញាកម្ពុជា ប៊ី សុធារី លើកឡើងពីចម្ងល់ទាក់ទងនឹងរឿងលក់ផលិតផលសៀមមិនចេះអស់ពីស្តុក រហូតមានការយល់ច្រឡំពីម្ចាស់ប្រេនធំមួយដោយយល់ថា តិះដៀលខ្លួននោះ បវរកញ្ញារូបនេះ ចេញវីដេអូខ្លីមួយទៀត បញ្ជាក់ពីគោលជំហរច្បាស់លាស់របស់ខ្លួន ក្នុងមនសិកាជាតិ ទន្ទឹមនឹងហ៊ានធ្វើសាក្សីជូនម្ចាស់ប្រេននោះផងដែរ បើដូចការអះអាង។

កាលថ្មីៗនេះ មហាជននិងអ្នកគាំទ្រមានការចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់បវរកញ្ញា ប៊ី សុធារី បានលើកឡើងជាចម្ងល់ទៅកាន់អ្នកលក់អនឡាញ ពិសេសម្ចាស់ប្រេនល្បីៗ ជុំវិញរឿងលក់ស្តុកអត់ចេះអស់របស់ផលិតផលសៀម។
បន្ទាប់ពីកញ្ញា ប៊ី សុធារី លើកឡើងនិយាយពីរឿងរ៉ាវដែលជាចម្ងល់បែបនេះ ក៏ស្រាប់តែភ្លាមៗនោះ គេឃើញមានការផ្ទុះប្រតិកម្ម និងវែកញែកពីសំណាក់អ្នកគាំទ្រ ពិសេសម្ចាស់ប្រេនធំៗពាក់ព័ន្ធរឿងនេះ។ ក្នុងនោះគេក៏ឃើញម្ចាស់ប្រេនល្បីគឺ អ្នកស្រី មាស ច័ន្ទដាលីន បានបញ្ចេញប្រតិកម្មឆ្លើយតបទៅកញ្ញា ប៊ី សុធារី ផងដែរ។

ទោះបីយ៉ាងណា ប៊ី សុធារី បានចេញមុខបកស្រាយដោយបានបញ្ជាក់ថា ខ្លួនមិនបានវាយប្រហារនណាទេ ខ្លួនគ្រាន់តែប្រកាន់គោលជំហរផ្ទាល់ខ្លួនឯងមិនគាំទ្រផលិតផលសៀមប៉ុណ្ណោះ។ សុធារី និយាយថា នេះគ្រាន់តែចម្ងល់របស់នាងប៉ុណ្ណោះហេតុអ្វីបានជាផលិតផលខ្លះឃើញមានបន្តលក់នៅលើទីផ្សារបស់ខ្មែរមកដល់ពេលបច្ចុប្បន្ន ។
ប៊ី សុធារី បន្តថា ប្រសិនជាគាត់ស្អាតស្អំមែន ឬបានផលិតយូរមកហើយមែនគាត់គួរតែបញ្ចេញលេខកូដ ឬការបរិច្ឆេតនៃការផលិតរបស់គាត់ឱ្យយើងបានដឹងថាផលិតផលនោះពិតជាបានផលិតនៅមុនពេលដែលយើងកើតមានបញ្ហាជាមួយសៀមពិតមែន ឬ យ៉ាងណា។
សុធារី បញ្ជាក់ថា “ខ្ញុំមិនចង់ឲ្យមានការបន្តលក់ ផលិតផលសៀមនៅលើទីផ្សាយើងទៀតទេហើយស ម្រាប់ខ្ញុំគឺនៅតែប្រកាន់គោលជំហររបស់ខ្ញុំដោយពហិ ការមិនប្រើប្រាស់ផលិតផលសៀម”។
កញ្ញាប៊ី សុធារីបានបន្ថែមថា អ្វីដែលនាងចង់ដឹងពេល នេះគឺចង់ឲ្យចេញមុខមកបកស្រាយឱ្យបានច្បាស់ថាហេតុអ្វីអីវ៉ាន់នៅច្រើនម្លេសមកដល់ឥឡូវគឺលក់មិនចេះអស់ព្រោះពួកគាត់ជាម្ចាស់ប្រេនធំហើយនាងក៏មិ នចង់និយាយទៅលើតំណាងចែកចាយបន្តនោះទេ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


