ព័ត៌មានជាតិ
មេយោធាខេត្តកំពង់ធំណែនាំកងកម្លាំងឱ្យបន្តបង្ក្រាបបទល្មើសនេសាទ
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៥ បានណែនាំដល់កងកម្លាំងក្រោមឱវាទឱ្យបន្តចូលរួមបង្ក្រាបបទល្មើសនេសាទតាមតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ពីទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានអនុវត្តយ៉ាងល្អតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងការណែនាំរបស់អភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងកងកម្លាំង មធ្យោបាយ និងគ្រឿងបំពាក់ ក្នុងភារកិច្ចការពារបូរណភាពទឹកដី។
លោកឧត្តមសេនីយ៍ទោ ក៏បានលើកឡើងពីការចូលរួមសហការយ៉ាងសកម្មរបស់កងកម្លាំងចំណុះបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាមួយនឹងកម្លាំងប្រដាប់អាវុធផ្សេងទៀត រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ដូចជាបេសកកម្មបង្ក្រាបបទល្មើសធនធានធម្មជាតិ។

មេយោធាខេត្តកំពង់ធំរូបនេះ បានគូសបញ្ជាក់ពីលទ្ធផលល្អដែលទទួលបានពីបេសកកម្មខាងលើ ពិសេសតែម្ដងនោះគឺបេសកកម្មរបស់កងទ័ព ដែលជាកម្លាំងស្នូលក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ពោលគឺបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្ត ដែលបាននាំឱ្យផលត្រីសំបូរឡើងវិញក្នុងឆ្នាំនេះ ហើយទទួលបានការសាទរយ៉ាងខ្លាំងពីពលរដ្ឋ។

បើទោះជាលទ្ធផលល្អយ៉ាងនេះក្ដី តែឧត្តមសេនីយ៍ទោ សោម ស៊ុន នៅតែបន្តណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវបន្តពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការការពារបូរណៈភាពទឹកដី និងបន្តសកម្មភាពការងារបង្ក្រាបបទល្មើសព្រៃឈើ ការកាប់ទន្ទ្រានព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងបន្តបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ដើម្បីសង្គមជាតិ និងសម្រាប់បម្រើឱ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


