Connect with us

កីឡា

លោក បែ មករា សំណូម​ពរ​អ្នក​គាំទ្រ​គោរព​ការ​សម្រេច​ចិត្ត​របស់​គ្រូ

បានផុស

នៅ

ចាប់​តាំង​ពី​បញ្ជី​ឈ្មោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ចេញ​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ មក អ្នក​គាំទ្រ​មួយ​ចំនួន​មិនពេញ​ចិត្ត​នឹង​ការ​ជ្រើស​រើស​កីឡាករ​មួយ​ចំនួន​ក្នុង​ចំណោម​កីឡាករ ២៣ នាក់​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​គាំទ្រ​ខ្លះ​បាន​ឡើង​ឡើង​ថា កីឡាករ​​ចំនួន​​ដែល​កំពុង​ល្អ​ក្នុង​​រដូវ​កាល​នេះ បែរ​ជា​គ្មាន​ឈ្មោះ ប៉ុន្តែ​​កីឡាករ​មួយ​ចំនួន​ដែល​មិន​សូវ​​លេច​ធ្លោ​នៅ​ក្នុង​រដូវ​កាល​នេះ​បែរ​ជា​​មាន​ឈ្មោះ​ទៅ​វិញ។ អ្នក​ខ្លះ​លើក​ឡើង​ទៀត​ថា ក្រុម​ខ្លះ​កំពុង​ល្អ​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​តិច ឬ​គ្មាន​ជាប់​ក៏​មាន។ ក្រៅ​ពី​រិះ​គន់​លើ​ការ​ជ្រើស​រើស​កីឡាករ​របស់​គ្រូ​បង្គោល​សញ្ជាតិ​ជប៉ុន Koji Gyotoku អ្នក​គាំទ្រ​ក៏មិន​ចង់​ឲ្យ​គ្រូ​បង្វឹក​រូប​នេះ​ដឹក​នាំ​បន្ត ហើយ​ចង់​បាន​គ្រូ​ផ្សេង។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ស្រប​ពេល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ហុងកុង លោក បែ​ មករា អ្នក​ចាត់​ការ​ក្រុម​បឹងកេត បានបង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ និង​សំណូម​ពរ​ឲ្យ​អ្នក​គាំទ្រ​គោរព​ចំពោះ​ការ​សម្រេច​ចិត្តរបស់​គ្រូ​បង្គោល ពី​ព្រោះ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រូ។

លោក​បាន​រៀប​រាប់​ថា ៖«ជាការពិតណាស់ការជ្រើសរើសកីឡាករ ជាសិទ្ធិនៃការសម្រេចចិត្តរបស់គ្រូបង្វឹក ព្រោះគាត់ជាអ្នកទទួលខុសត្រូវធំចំពោះលទ្ធផល។ អ្នកគាំទ្រ រួមទាំងខ្ញុំផងដែរក៏អាចបញ្ចេញទស្សនៈផ្ទាល់ខ្លួនចំពោះអ្វីដែលជាការគិតរាងៗខ្លួន ប៉ុន្តែសូមគោរពការសម្រេចចិត្តរបស់គ្រូ។ យើងទាំងអស់គ្នានៅពីក្រោយ និងគាំទ្រជម្រើសជាតិរបស់យើង»។

ក្នុង​ចំណោម​កីឡាករ ២៣ នាក់​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង (៨​នាក់) វិសាខា (៦​នាក់) ភ្នំពេញ​ក្រោន (២​នាក់) ណាហ្គាវើលដ៍ (២​នាក់) បឹងកេត (១​នាក់) អាយអេសអាយ ដង្កោសែន​ជ័យ (១នាក់) ឡាយហ្វ ព្រះ​សីហនុ (១​នាក់) ក្លិបថៃ PT Prachuap FC (១នាក់) និង ក្លិបឥណ្ឌូណេស៊ី Bhyangkara (១នាក់)។

កីឡាករ​ខ្មែរ-អាមេរក Nick Taylor មក​ពី​ប្រទេស​ថៃ និងកីឡាករ​ចូល​សញ្ជាតិ​​ខ្មែរ Andres Neito មក​ពីប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​​ខ្សែ​ការពារចូល​សញ្ជាតិ​ខ្មែរ Takaki Ose នៅ​ប្រទេស​ថៃ​មិន​ត្រូវ​បាន​កោះ​ហៅ​ទេ ទំនង​ជារបួស​មិន​ទាន់​ជា​សះ​ស្បើយ។

សុផល ឌីម៉ង់ និង សុះ ស៊ូហាណា ក៏​ត្រូវ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​វិញ​ដែរ ខណៈ​កីឡាករ វ៉ាន វីត របស់ក្លិប ឡាយហ្វ ខេត្ត​ព្រះសីហនុ​ ក៏​មានឈ្មោះ។ ក្រៅ​ពី​នេះ​សុទ្ធ​តែ​ជា​កីឡាករ​ដែល​បាន​ជាប់​ឈ្មោះ​រហូត​មក។ យ៉ាង​ណា ខ្សែ​ការពារ សឿយ វិសាល មិន​មាន​ឈ្មោះទេ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម