ព័ត៌មានអន្ដរជាតិ
អាមេរិក នៅតែប្តេជ្ញាចិត្តចំពោះការបញ្ឈប់ជម្លោះរវាងកម្ពុជានិងថៃ
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈនោះ បាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំបានប្តេជ្ញាចិត្តចំពោះការបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពទាំងស្រុងនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ។

ក្រោយទាហានថៃជាន់មីនរងរបួសនៅតំបន់ព្រំដែនជិតតំបន់ប្រាសាទព្រះវិហារកាលថ្ងៃទី១០វិច្ឆិកា ភាគីថៃបានបង្ហាញជំហរជាឯកតោភាគីលុបចោលកិច្ចព្រមព្រៀងសន្តិភាពដែលខ្លួនបានចុះហត្ថលេខាជាមួយភាគីកម្ពុជា កាលថ្ងៃទី២៦ខែតុលានៅទីក្រុងកូឡាឡាំពួ ហើយនៅថ្ងៃទី១២ខែវិច្ឆិកានេះ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានអះអាងថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែរក្សាជំហរឲ្យប្រទេសថៃនិងកម្ពុជាបញ្ឈប់អំពើហិង្សា ហើយតម្រូវឲ្យភាគីទាំងពីរគោរពឲ្យម៉ឺងម៉ាត់ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេ។
ការផ្សាយរបស់សារព័ត៌មាន Washington Post នៅថ្ងៃទី១២ខែវិច្ឆិកា បានឲ្យដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈនោះ បាននិយាយថា ប្រធានាធិបតី ដូណល់ ត្រាំ បានប្តេជ្ញាចិត្តចំពោះការបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពទាំងស្រុងនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ។
តាមសេចក្តីរាយការណ៍ដដែលនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបន្ទរការប្ដេជ្ញាចិត្តនោះ ដោយនិយាយថា សហរដ្ឋអាមេរិកនៅតែមានឆន្ទៈចង់ឃើញប្រទេសជិតខាងចាត់វិធានការសម្រាប់សន្តិភាពយូរអង្វែង។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសជាឯកតោភាគី ផ្អាកកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តបទឈប់បាញ់ជាមួយកម្ពុជាជាផ្លូវការក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់តំបន់អាស៊ីកាលពីចុងខែតុលា បន្ទាប់ពីទាហានថៃយ៉ាងហោច២នាក់បានរងរបួសនៅក្នុងហេតុការណ៍ជាន់មីននៅតំបន់ព្រំដែនដែលមានជម្លោះ។
ប្រទេសកម្ពុជាកាលពីថ្ងៃចន្ទបានបដិសេធមិនដាក់គ្រាប់មីនថ្មីនៅតាមបណ្តោយព្រំដែនចម្ងាយ ៥០០គីឡូម៉ែត្ររវាងប្រទេសជិតខាងនោះទេ។
កិច្ចព្រមព្រៀងឈប់បាញ់ដែលហៅថា «កិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ» ត្រូវបានសម្របសម្រួលដោយមានជំនួយពីសហរដ្ឋអាមេរិក និងម៉ាឡេស៊ី បន្ទាប់ពីលោក ត្រាំ កាលពីខែកក្កដា បានគំរាមថា លោកនឹងដាក់សម្ពាធលើប្រទេសទាំងពីរជាមួយនឹងការដំឡើងពន្ធដ៏ខ្ពស់ ប្រសិនបើជម្លោះដ៏សាហាវរបស់ពួកគេនៅតែបន្ត។
សហរដ្ឋអាមេរិកបានតាមដានដោយយកចិត្តទុកដាក់ចំពោះការអនុត្តកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃ ព្រោះថាវាជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងចំណោមជម្លោះមួយនេះក្នុងចំណោមជម្លោះបង្ហូរឈាមទាំងប្រាំបីដែលលោកបានប្រឹងប្រែងប្រើប្រាស់វិធីសាស្រ្តចរចាបញ្ចប់សង្គ្រាមបង្ហូរឈាមតាមតំបន់នានា៕
រ៉ាន់ រើយ


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


