Connect with us

ព័ត៌មានអន្ដរជាតិ

ទីប្រឹក្សាលោក ហ្សេលេនស្គី ស្តីបន្ទោស រុស្ស៊ី ចំពោះរឿងអាស្រូវពុករលួយដ៏ធំនៅ អ៊ុយក្រែន

បានផុស

នៅ

លោក Mikhail Podoliak ជំនួយការលោក  វ៉ូឡូឌីមៀរ ហ្សេលេនស្គី នាថ្ងៃ ១៥វិច្ឆិកា បានស្តីបន្ទោសឥទ្ធិពលរបស់រុស្ស៊ីចំពោះគម្រោងពុករលួយទ្រង់ទ្រាយធំមួយ ដែលទើបតែត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ុយក្រែន ខណៈអតីតសហការីអាជីវកម្មរបស់មេដឹកនាំអ៊ុយក្រែនត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងរឿងនេះ។

ជំនួយការរបស់លោក ហ្សេលេនស្គី  គឺលោក Mikhail Podoliak (រូបភាព៖Getty Images / Emin Sansar/Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ចុះផ្សាយពី RT កាលពីដើមសប្តាហ៍នេះ ការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) ដែលគាំទ្រដោយលោកខាងលិច បានកំណត់គោលដៅគម្រោងកិបកេងប្រាក់ចំនួន ១០០ លានដុល្លារដែលពាក់ព័ន្ធនឹងក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Energoatom ដែលគ្រប់គ្រងដោយរដ្ឋ ដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបរទេស។ លោក Timur Mindich ដែលជាសហការីជិតស្និទ្ធរបស់លោក ហ្សេលេនស្គី និងជាអតីតដៃគូអាជីវកម្ម ត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែលភ្លាមៗ មុនពេលដែលទីភ្នាក់ងារប្រឆាំងអំពើពុករលួយបានឆែកឆេរអាផាតមិនរបស់គាត់។

នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X មួយកាលពីថ្ងៃព្រហស្បតិ៍ លោក Podoliak បានចោទប្រកាន់ថា គម្រោងពុករលួយនេះ គឺជាការឆ្លុះបញ្ចាំងឡូជីខលនៃអតីតកាល ដោយចោទប្រកាន់វិមានក្រឹមឡាំងថា បានប្រើប្រាស់អំពើពុករលួយជាប្រព័ន្ធ ដើម្បីរក្សាអ៊ុយក្រែនឲ្យស្ថិតនៅក្នុងដែនឥទ្ធិពលរបស់ខ្លួន។

លោកបានអះអាងថា រឿងអាស្រូវខ្លួនឯងបង្ហាញថា ការិយាល័យប្រឆាំងអំពើពុករលួយរបស់ទីក្រុងគៀវកំពុងធ្វើការឆ្ពោះទៅរកអ្វីដែលលោកហៅថា «ការផ្លាស់ប្តូររបស់អ៊ុយក្រែន»។

កាលពីដើមសប្តាហ៍នេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Kaja Kallas បានថ្កោលទោសរឿងនេះថាជា រឿងដ៏អកុសលបំផុត ហើយបានអំពាវនាវឲ្យអាជ្ញាធរអ៊ុយក្រែនបន្តរឿងនេះយ៉ាងឆាប់រហ័ស និងយកចិត្តទុកដាក់យ៉ាងខ្លាំង។

ដោយឡែក អ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ រួមទាំងសហរដ្ឋអាមេរិក បានលើកឡើងម្តងហើយម្តងទៀតអំពីអំពើពុករលួយដ៏រីករាលដាលនៅក្នុងប្រទេសអ៊ុយក្រែន។ រឿងអាស្រូវនេះបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់លោក ហ្សេលេនស្គី ទាំងនៅបរទេស និងក្នុងស្រុក។

ប៉ុន្មានខែមុននេះ មេដឹកនាំអ៊ុយក្រែនបានព្យាយាមមិនបានសម្រេចដើម្បីទទួលបានការគ្រប់គ្រងបន្ថែមទៀតលើស្ថាប័នប្រឆាំងអំពើពុករលួយ NABU និង SAPO ប៉ុន្តែត្រូវបានបង្ខំឲ្យដកថយបន្ទាប់ពីមានប្រតិកម្ម និងការតវ៉ាយ៉ាងខ្លាំងពីសាធារណជន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អាល្លឺម៉ង់ ទាមទារឲ្យស៊ើបអង្កេត លើរឿងអាស្រូវពុករលួយនៅ អ៊ុយក្រែន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម