ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនចុះកុងត្រាប៉ងទិញយន្តហោះចម្បាំង Rafale ១០០គ្រឿងពីបារាំង
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅថ្ងៃចន្ទទី១៧ខែវិច្ឆិកា ថា បារាំងនឹងប្រគល់យន្តហោះចម្បាំងរបស់ខ្លួន ម៉ាក Rafale ដល់ទៅ១០០គ្រឿងទៅឱ្យអ៊ុយក្រែនក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈសមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បានធ្វើទស្សនកិច្ចនៅទីក្រុងប៉ារីស ដើម្បីស្វែងរកការពង្រឹងសមត្ថភាពយោធារយៈពេលវែងរបស់ប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

សេចក្តីប្រកាសនេះ កើតឡើងនៅពេលដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី កាន់តែសាហាវ និងធ្ងន់ធ្ងរលើប្រទេសអ៊ុយក្រែន បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយទីក្រុងមូស្គូបានរាយការណ៍ពីការជឿនលឿនលើសមរភូមិផ្លូវគោកនៅក្នុងតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា (Zaporizhzhia) ភាគអាគ្នេយ៍។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានប្រធានាធិបតី Elysee រួមជាមួយវត្តមានរបស់លោកហ្សេលេនស្គី ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក៏បានប្រកាសថា ក្រុមហ៊ុនផលិតរថភ្លើងរបស់បារាំង Alstom បានចុះកិច្ចសន្យាដែលមានតម្លៃប្រហែល ៤៧៥លានអឺរ៉ូ (៥៥១.០៥ លានដុល្លារ) ដើម្បីផ្គត់ផ្គង់ក្បាលរថភ្លើងដល់ប្រតិបត្តិករផ្លូវដែករបស់ប្រទេសអ៊ុយក្រែន។
លោកបានបន្ថែមថា លោកបានជំរុញឲ្យសហភាពអឺរ៉ុបបន្តផ្តល់ឱ្យអ៊ុយក្រែននូវ «ការគាំទ្រផ្នែកហិរញ្ញវត្ថុប្រកបដោយស្ថិរភាពក្នុងរយៈពេលវែង» ដែលជាសញ្ញាដ៏រឹងមាំនៃការគាំទ្រដល់ទីក្រុងកៀវ និងសារទៅកាន់ប្រទេសរុស្ស៊ីថា វាមិនគួររាប់ថា «អឺរ៉ុបទន់ខ្សោយ»ក្នុងការគាំទ្រអ៊ុយក្រែនឡើយ ។
ប្រធានាធិបតីបារាំង បាននិយាយថា លោកមានទំនុកចិត្តថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អាចធ្វើឱ្យប្រសើរឡើងនូវកំណត់ត្រាប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន ដោយបន្ថែមថា ផ្លូវទៅកាន់សមាជិកភាពសហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ទាមទារឱ្យមានកំណែទម្រង់លើនីតិរដ្ឋនៅក្នុងប្រទេស។
លោក ហ្សេលេនស្គី កាលពីសប្តាហ៍មុនបានអំពាវនាវឱ្យបណ្តេញរដ្ឋមន្ត្រីពីររូបចេញពីគណៈរដ្ឋមន្ត្រី ចំពេលមានការស៊ើបអង្កេតលើគម្រោងអំពើពុករលួយដែលមានតម្លៃ ១០០លានដុល្លារ ដែលបានបញ្ឆេះកំហឹងសាធារណៈជាថ្មីចំពោះរដ្ឋាភិបាលរបស់ប្រទេសដែលកំពុងប្រឈមជាមួយសត្រូវមហាអំណាចនុយក្លេអ៊ែររុស្ស៊ីនោះ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


