ព័ត៌មានជាតិ
ពលរដ្ឋសង្កាត់ទួលទំពូងទី ១ សាទរ ក្រោយទទួលបានការជួសជុលផ្លូវកៅស៊ូ ១ ខ្សែ ប្រវែងជាង ៧០០ ម៉ែត្រ
ផ្លូវកៅស៊ូមួយខ្សែប្រវែង ៧២២ម៉ែត្រ ត្រូវបានអាជ្ញាធរទួលទំពូងទី១ បន្តយកចិត្តទុកដាក់ អ៊ុតឡើងវិញ ក្រោយផ្លាស់ប្តូរប្រព័ន្ធលូរួចរាល់។

ទីតាំងការដ្ឋានកំពុងស្ថាបនាផ្លូវនេះចាប់ពីចំណុចផ្លូវ ៤៣២ រហូតទៅដល់ផ្លូវលេខ ៤៧៨ ដែលស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរជំនាញកំពុងអ៊ុតកៅស៊ូជូនពលរដ្ឋឡើងវិញ ឲ្យស្អាតដូចដើម ងាយស្រួលធ្វើដំណើរ។


លោក ផាន ទីទី ជាប្រជាពលរដ្ឋរស់នៅតំបន់កំពុងអ៊ុតកៅស៊ូ ប្រាប់ឲ្យដឹងថា កន្លងមក បណ្តោយផ្លូវនេះមានរលកជាច្រើនកន្លែង ដែលនៅពេលមានប្រជាពលរដ្ឋបើកបរឆ្លងកាត់ពិបាក។
ពលរដ្ឋបន្តថា កាលពីថ្មីៗ កន្លងទៅ គាត់បានឃើញអាជ្ញាធរចុះផ្លាស់ប្តូរលូចាស់ៗ ដែលខូចខាត ដាក់ប្រព័ន្ធលូថ្មីរួចរាល់ហើយ ទើបនៅថ្ងៃនេះ ចាប់ផ្តើមអ៊ុតផ្លូវកៅស៊ូជូនពលរដ្ឋ ដើម្បីឲ្យមានភាពងាយស្រួលរាល់ពេលធ្វើដំណើរ និងសោភ័ណភាពសាធារណៈលើដងផ្លូវស្អាត។

លោក ពៅ ចំរ៉ុង ពលរដ្ឋអ្នកធ្វើដំណើរ ក៏បានលើកឡើងថា ពួកគាត់សូមកោតសរសើរ និងសាទរចំពោះអាជ្ញាធរ នៅពេលបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋលើការផ្លាស់ប្តូរប្រព័ន្ធលូ និងជួសជុលបណ្តោយផ្លូវលេខ ៤៣២ រហូតទៅដល់ ផ្លូវលេខ ៤៧៨ នេះ ឡើងវិញ ឲ្យមានសោភ័ណភាពស្អាត ងាយស្រួលបើកបរទៅមកបានយ៉ាងងាយស្រួល មិនពិបាករឿងផ្លូវ ឬលិចទឹកទៅមុខទៀតនោះឡើយ។

លោក ឆេង ជៀក ចៅសង្កាត់ទួលទំពូងទី១ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា ចំពោះគម្រោងអភិវឌ្ឍន៍ភូមិ-ឃុំ-សង្កាត់ នេះ គឺកញ្ចប់ថវិការបស់ខណ្ឌចំការមន ដែលបានដេញថ្លៃពីក្រុមហ៊ុនឯកជន ដើម្បីយកមកជួសជុលផ្លូវខូចក្នុងមូលដ្ឋាន។ ចំពោះប្រព័ន្ធលូ ត្រូវបានអាជ្ញាធរផ្លាស់ប្តូររួចរាល់ហើយ ដោយនៅពេលនេះ គ្រាន់តែអ៊ុតកៅស៊ូឡើងវិញ ដែលមានប្រវែង ៧២២ម៉ែត្រ ទទឹង ៨ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងរស់នៅ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


